• ករុណា ពេជ្រ សម្រេចប្រកាសលក់ផ្ទះវីឡាទោល​ ដើម្បីយកប្រាក់ព្យាបាលឪពុកបន្ត

     ថ្ងៃព្រហស្បតិ៍ 19 ខែមេសា 2018    670 Views

    ទំហំអក្សរ៖

    ដោយ​សារ​តែ​​ស្ថាន​ភាព​ជំងឺ​លោក​ ឪពុក​ កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ពេល​នេះ​តារា​ចម្រៀង​ផលិតកម្ម​ថោន​ ករុណា ពេជ្រ ប្រកាស​លក់​វីឡា​ទោល​ដើម្បី​យក​ថវិកា​​ទៅ​ព្យាបាល​អ្នក​មាន​គុណ នៅ​ឯ​ក្រៅ​ប្រទេស។


    ជាក់ស្តែង នៅក្នុងបណ្តាញសង្គមរបស់តារាចម្រៀងរូបនេះបានបង្ហោះរូបភាព និងសារមួយ ដោយលោកអស់ជម្រើស បានប្រកាសលក់ផ្ទះវីឡាដ៏ធំស្កឹមស្កៃ ដែលខ្លួន និងឪពុករស់នៅសព្វថ្ងៃ លក់យកប្រាក់ដើម្បីយកឪពុកទៅព្យាបាលបន្តទៀត។

    នៅក្នុងនោះដែរ លោកបាននិយាយយ៉ាងដូច្នោះថា៖ «កូនមកដល់ផ្ទះវិញហើយ ប៉ា…!!! ផ្ទះធំពេក ហើយប៉ា ឈឺ ទៀត … កូននឹងនាំប៉ា ទៅព្យាបាលបន្តនៅក្រៅប្រទេសឆាប់ៗនេះ…កុំឲ្យសៅហ្មង ខ្ញុំសូមប្រកាស លក់ផ្ទះវីឡាទោល ហើយកែងផ្លូវ ខាងមុខតែម្តង… ដែលមានទីតាំងនៅបុរីពិភពថ្មី សំរោងអណ្តែត3 ផ្ទះលេខ2( E0,E1,E2 ) ផ្លូវ A … ទល់មុខសួនច្បារធំ2 មានទីធ្លាធំទូលាយ នៅមុខផ្ទះ…. ចំណាយពេលតែ 5នាទី ដល់ផ្សារ Makro និង ផ្សារទំនើប AEON II ទំហំដី : ទទឹងមុខ 18,40 m រីកទទឹងក្រោយ 19,40m និង បណ្តោយ 33,40 m »

    ប្រភព៖ trollkhmer


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី