• កូនក្រមុំកូនកំលោះចុកឈាម ដោយសារតែការ​ផាត់​មុខ​ថ្ងៃរៀបការ អាក្រក់​ហួស​ការ​ស្មាន

     ថ្ងៃពុធ 14 ខែមីនា 2018    2939 Views

    ទំហំអក្សរ៖

    កូន​ក្រមុំ Darika Klinkuhlab រស់​នៅ​ក្នុង​ខេត្ត Chai Natប្រទេស​ថៃ ដែល​សម្រេច​ចិត្ត​រៀបការ​ជាមួយ​មិត្ត​ប្រុស បាន​ជ្រើស​រើស​កញ្ចប់​អាពាហ៍ពិពាហ៍​ពី​សម្អាង​ការ​នៅ​ក្បែរ​ផ្ទះ។

    ប៉ុន្តែ​គូស្នេហ៍​នេះ បាន​ជួប​រឿង​ហួស​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​តែ​ការ​ផាត់​មុខ​របស់​សម្អាងការ​ទើប​បើក​ថ្មី​នោះ អាក្រក់​ហួស​ការ​ស្មាន។ សំអាងការនោះបានផាត់មុខមាត់ពួកគេយ៉ាងអាក្រក់មើលជាទីបំផុត រហូតដល់ធ្វើឲ្យកូនក្រមុំឈ្មោះ Darika Klinkuhlab មិនហ៊ានដើរក្នុងពីធីហែជំនូនឡើយ។

    មិនយូរប៉ុន្មាន ពិធីអាពាហ៍ពិពាហ៍ក៏បានដំណើរការចប់សព្វគ្រប់ប្រកបទៅដោយភាពអាក់អន់ស្រពន់ចិត្តជាខ្លាំង ជាពិសេសនោះគឺកូនកំលោះកូនក្រមុំតែម្តង។

    បន្ទាប់ពីពិធីការចប់ហើយ កូនក្រមុំ Darika Klinkuhlab ក៏បានបង្ហោះរូបភាពតាមបណ្តាញសង្គមហ្វេសប៊ុកដោយប្រើប្រាស់គណនីផ្ទាល់ខ្លួន ក្នុងន័យចែករំលែកថា ចូរគូស្នេហ៍ដែលគ្រោងនឹងចូលរោងការទាំងអស់មានការប្រុងប្រយ័ត្នចំពោះការជ្រើសរើសសំអាងការមករៀបចំតុបតែងខ្លួន ព្រោះនាងជួបប្រទះផ្ទាល់ហើយ។


    រឿង​រ៉ាវ​របស់​នាង​បាន​រាល​ដាល​ និង​ដឹង​​ទៅ​ដល់​អ្នក​ថត​រូប​អាជីព​ដែល​នៅ​ទី​ក្រុង​បាងកក​គឺ​លោក Park Eun Young ។ លោក Park បាន​ទាក់​ទង​ភ្លាម​ៗ​ទៅ Darika ហើយ​សន្យា​ថា​នឹង​ផ្ដល់​ការ​ថត​រូប​អាពាហ៍ពិពាហ៍​ដោយ​ឥត​គិត​ថ្លៃ​ទាំង​ស្រុង។ Darika ក៏​សម្រេច​ចិត្ត​យល់​ព្រម​ហើយ​ពួកគេ​បាន​ជួប​គ្នា​សម្រាប់​ការ​ថត​រូប។

    បន្ទាប់​ពី​នាង Darika ត្រូវ​បាន​តុប​តែង​មុខ​ដោយ​អ្នក​ជំនាញ, លោក Park ក៏​បាន​ថត​រូប​គូ​ស្វាមី​ភរិយា​ភ្លាម​ៗ ហើយ​ភាព​ខុស​គ្នា​រវាង​រូបថត​អាពាហ៍ពិពាហ៍​មុន​និង​ការ​ថត​រូប​របស់ លោកPark គឺ​ពិត​ជា​អស្ចារ្យ​ខ្លាំង​ណាស់៕

    ប្រភព៖ trollkhmer


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី