• ក្រសួងមហាផ្ទៃ កំពុងស្នើទៅថៃ សុំនាំខ្លួនឈ្មោះ សម សេរី មេដឹកនាំចលនារណសិរ្សរំដោះជាតិខ្មែរ មកកម្ពុជា

     ថ្ងៃព្រហស្បតិ៍ 26 ខែមេសា 2018    699 Views

    ទំហំអក្សរ៖

    ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្លែងថា សមត្ថកិច្ចថៃបានចាប់ខ្លួនលោក សម សេរី មេដឹកនាំចលនារណសិរ្សរំដោះជាតិខ្មែរ នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ នេះ ខណៈដែលមេដឹកនាំរូបនោះ ចូលមកក្នុងទឹកដីថៃ ហើយសមត្ថកិច្ចកម្ពុជា កំពុងធ្វើការទាក់ទងជាមួយភាគីថៃ ដើម្បីនាំខ្លួនឈ្មោះ សម សេរី មកកម្ពុជា។

    មន្រ្តីក្រសួងមហាផ្ទៃបញ្ជាក់ថា ឈ្មោះ សម សេរី និងសមាជិកចលនារណសិរ្សរំដោះជាតិខ្មែរ ចំនួន៥នាក់ គឺមានដីកាតាមស្វែងរកចាប់ខ្លួន។ ក្រុមរណសិរ្សរំដោះជាតិ ដែលជាមុខសញ្ញាតាមរកចាប់ខ្លួន មានដូចជា ១.ឈ្មោះ ថាច់ បាន។ ២.ឈ្មោះ អាន វិចិត្រ។ ៣.ឈ្មោះ ផុន ប្រាក់ផាប។ ៤.ឈ្មោះ វន វុធ។ អ្នកទាំង៤ នៅប្រទេសថៃ។ ៥.ឈ្មោះ សោម សុវណ្ណារ៉ា នៅកាណាដា និង៦.ឈ្មោះ សម សេរី ប្រធានរណសិរ្សរំដោះជាតិ។

    លោក សម សេរី ជាប្រធានចលនារណសិរ្សរំដោះជាតិ ដែលមានមូលដ្ឋាននៅប្រទេសដាណាម៉ាក។ លោកសម សេរី ក៏បានបង្កើតរដ្ឋាភិបាលស្រមោល នៅក្រៅប្រទេស។ សមាជិក នៃចលនារណសិរ្សរំដោះជាតិ មួយចំនួនត្រូវបានចាប់ខ្លួននៅភ្នំពេញ ដោយប្រព្រឹត្តបទល្មើស និងបង្កចលាចលនៅក្នុងសង្គម។

    គួរបញ្ជាក់ថា ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង កាលពីថ្ងៃទី១០មេសាកន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានបញ្ចេញព័ត៌មានសម្ងាត់មួយ ហើយចៅហ្វាយក្រុងក៏បានដឹង អំពីជនក្បត់ជាតិម្នាក់ឈ្មោះ សម សេរី បានបញ្ជាមកកម្លាំងវានៅទីក្រុងភ្នំពេញ រៀបចំបង្កឲ្យមានការរំខាននិងសម្លេងផ្ទុះ នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១២ខែមេសានេះ។ចំនែកឯកនៅសៀមរាបតំបន់អង្គរសង្ក្រាន្តក៏ដូចគ្នានៅភ្នំពេញដែរ តែកម្ពុជា បានក្តាប់ព័ត៌មាននេះនិងមានវិធានការភ្លាមៗ៕

    source : cnc tv


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី