• ខេមរៈ សិរីមន្ត ឡើង​ស៊េរី​រថយន្ត​Rolls Royce ? (មានវីដេអូ)

     ថ្ងៃសៅរ៏ 17 ខែមីនា 2018    996 Views

    ទំហំអក្សរ៖

    តារាចម្រៀងលំដាប់ជួរមុខ លោក ខេមរៈ សិរីមន្ត បានចាកចេញពីទ្រនំចាស់ ផ្លាស់ចូលទ្រនំថ្មី ឃើញថាកាន់តែទទួលបានការគាំទ្រកាន់តែខ្លាំងឡើង ជាមួយនឹងបទថ្មីដែលទើបចេញជាបន្តបន្ទាប់។

    ស្របពេលជាមួយគ្នានេះដែរ ភាពមមាញឹករបស់តារារូបនេះ ក៏កាន់តែច្រើនមិនធម្មតា មិនថាការងារតូចធំ និងបញ្ចេញបទចម្រៀងថ្មីៗនោះទេ ខណៈពេលដែលជីវិតឯកជនរបស់តារារូបនេះ ក៏មិនចាញ់តារាផ្សេងៗដែរ។


    ជាក់​ស្ដែង​ថ្មី​ៗ​នេះ​​វីដេអូ​មួយ​ត្រូវ​បាន​ចែក​ចាយ​ជា​សាធារណៈ​​​នូវ​សកម្មភាព​ ខេមរៈ សិរីមន្ត​ ចុះ​ពី​រថយន្ត​ Rolls Royce ស៊េរី​ឆ្នាំ​ ២០១៤ តម្លៃ​​​​ប១០​ម៉ឺន​​​ដុល្លារ​ធ្វើ​ឲ្យ ​ហ្វេនៗ​​ដែល​ស្រឡាញ់​គាំទ្រ​រូប​លោក​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​។​​ នៅក្នុងនោះដែរ លោកបានតែងខ្លួនយ៉ាងឡូយ ចុះពីលើឡានស៊េរីទំនើបRolls Royce ដែលមានតម្លៃថ្លៃមិនធម្មតា។

    ពាក់​ព័ន្ធ​រថយន្ត​ Rolls Royce ខាងលើនេះ​ បាន​ឲ្យ​ដឹង​ថា រថយន្ត១គ្រឿងនេះ មិន​មែន​ជា​រថយន្តលោក ​ខេមរៈ​ សិរីមន្ត ​នោះ​ទេ​ តាម​ពិត​ទៅ​នេះគ្រាន់តែជាវីដេអូ​ដែល​លោកថតសម្ដែង MV ​​បទ​ចម្រៀង​​តែប៉ុណ្ណោះ ។ ហើយ​បទ​ចម្រៀង​ដែលលោកថត​នោះ ក៏មានរយៈពេលយូរ​​ដែរ​ហើយ​មិន​មែន​ទើប​តែ​ថ្មី​ៗ​នេះ​ទេ៕

    ប្រភព៖ Trollkhmer


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី