• គ្រាប់ប្រភេទ MK ទំងន់ប្រហែលជាង 2០០ គីឡូ ដែលអាមេរិកាំងទម្លាក់សម្លាប់ខ្មែរ ក្នុងសម័យលុន ណុល ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ

     ថ្ងៃព្រហស្បតិ៍ 26 ខែមេសា 2018    996 Views

    ទំហំអក្សរ៖

    ខេត្តស្ទឹងត្រែង៖ គ្រាប់ទម្លាក់ពីលើយន្តហោះប្រភេទMKមួយគ្រាប់ ដែលមានទម្ងន់ប្រហែលជា 200 គីឡូក្រាម ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅចំណុចភ្នំក្រឡាពស់ ក្នុងភូមិបានហួយ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

    តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថា គ្រាប់ដ៏ធំបែបនេះ ត្រូវបានក្រុមពួកគាត់រមានគ្នាបួននាក់ទាញរំកិលចេញពីរណ្តៅចាស់ទាំងមិនចង់រួច ហើយយកមកដាក់ទុកនៅកន្លែងក្បែរទីនោះប្រហែលជាង20ម៉ែត្រ។បន្ទាប់មកក៏រាយការណ៍ប្រាប់សមត្ថកិច្ច ដើម្បីទៅពិនិត្យនិងដឹកយកចេញពីទីនោះ ជាសវាងការផ្ទុះដោយប្រការផ្សេងៗ

    លោក ចាន់ សុផា ស្នងការរងទទួលផែនករិយាល័យគ្រប់គ្រងអវុធជាតិផ្ទុះបានអោតដឹងថា រូបលោកក៏បានទទួលដំណឹងខាងលើនេះពីប្រជាពលរដ្ឋដែរពីតំបន់នោះដែរ។ហើយលោកកំពុងរៀបចំអោយកម្លាំងចុះទៅទីនោះ ដើម្បីពិនិត្យជាក់ស្តែង។លោកបន្តថា លោកក៏បានទូរសព្ទប្រាប់ប្រជាពលរដ្ឋខាងលើ កុំប៉ះពាល់គ្រាប់នោះបន្តទៀត ហើយត្រូ ដាក់សញ្ញាសំគាល់ផង ដើម្បីអោយអ្នកផ្សេងទៀតបានដឹង។

    លោកឧត្តមសេនីយ៍ត្រីបន្តថា គ្រាប់ខាងលើនេះជាប្រភេទគ្រាប់ដែលផលិតនៅប្រទេសអាមេរិកាំង ហើយដឹកយកមកទំលាក់នៅស្រុកខ្មែរក្នុងតាមយន្តហោះកាលសម័យសង្គ្រាមលុនណុល។

    source : cnc tv


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី