• គ្រូ Barcelona ថាការឈ្នះជើងឯក Copa del Rey គឺបន្ថយការឈឺចាប់ ក្រោយធ្លាក់ពី UEFA Champions League

     ថ្ងៃចន្ទ 23 ខែមេសា 2018    588 Views

    ទំហំអក្សរ៖

    អ្នកចាត់ការ Ernesto Valverde បានអោយដឹងថា ការឈ្នះជើងឯក Copa del Rey គឺបានបន្ថយការឈឺចាប់ ក្រោយពួកគេធ្លាក់ពី UEFA Champions League។ បុរសវ័យ៥៤ឆ្នាំរងការរិះគន់ខ្លាំងបន្ទាប់ពីដឹកនាំក្រុមធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ UEFA Champions League ដោយចាញ់ AS Roma។

    យ៉ាងណាក្តី ក្រុមអ្នកមានបុណ្យ បានយកឈ្នះ Sevilla ៥-០ ដើម្បីគ្រងជើងឯក Copa del Rey ជាលើកទី៣០ និងជាពានដំបូងរបស់លោក Valverde ក្រោយមកដឹកនាំ នាទឹកដី Camp Nou កាលចុងខែឧសភា ឆ្នាំទៅ។

    បុរសសញ្ជាតិអេស្ប៉ាញអោយដឹងបែបនេះ “ យើងមានសំពាធច្រើនណាស់កន្លងមក តែលោកជឿថា ការឈ្នះពានរង្វាន់នាពេលនេះ ធ្វើអោយគ្រប់គ្នាបន្ថយការឈឺចាប់ ដោយសារការរបូតពាន UEFA Champions League។” Barcelona ក៏កំពុងសម្លឹងមើលជើងឯក La Liga ១ទៀត ប្រសិនបើក្រុមលេខ២ Atletico Madrid ចាញ់ Real Betis នៅថ្ងៃនេះ តែបើ Atletico Madrid ឈ្នះវិញ Barcelona ត្រូវផ្តួល Deportivo នៅសប្តាហ៍ក្រោយ ដើម្បីតំណែងជើងឯក៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី