• គ្រោងឆ្អឹងមនុស្សដែលមានអាយុកាល១,៣០០ឆ្នាំត្រូវបានរកឃើញនៅក្នុងប្រទេសប៉េរូ

     ថ្ងៃពុធ 25 ខែមេសា 2018    1426 Views

    ទំហំអក្សរ៖

    កាលពីពេលថ្មីៗនេះ ក្រុមអ្នកបុរាណវត្ថុវិទូជនជាតិប៉េរូបានរកឃើញគ្រោងឆ្អឹងមនុស្សមួយចំនួននៅទីបញ្ចុះសពចំនួន២កន្លែង ដែលពួកគេបានប៉ាន់ស្មានថាមានអាយុកាលប្រហែល១ពាន់៣រយឆ្នាំ។

    អ្នកបុរាណវត្ថុវិទូម្នាក់បាននិយាយថា នៅកន្លែងបញ្ចុះសពនោះរួមមានឆ្អឹងមនុស្សពេញវ័យ២នាក់ និងទារក១នាក់ ហើយបានបន្ថែមថា គ្រោងឆ្អឹងទាំងនោះសេសសល់ពីដំណាក់កាលចុងក្រោយនៃជនជាតិដើមមួយដែលត្រូវបានគេស្គាល់ថាជាវប្បធម៌លីម៉ា (Lima) ។

    លោកស្រីបានបន្តថា ក្រុមអ្នកជំនាញសង្ឃឹមថា របកគំហើញបែបនេះនឹងនាំទៅរកព័ត៌មានថ្មីៗអំពីរបៀបនៃការរស់នៅ, ការហូបចុក និងជំងឺផ្សេងៗរបស់មនុស្សសម័យបុរាណ។ គួរបញ្ជាក់ថា គ្រោងឆ្អឹងនោះត្រូវបានរកឃើញនៅក្នុងទីតាំងមួយដែលជាផ្នែកនៃតំបន់បុរាណវិទ្យាម៉ារ៉ាង៉ា (Maranga) ដែលស្ថិតនៅក្នុងសួនសត្វផាក អូហ្វ ឡីជេន (Park of Legends) របស់រដ្ឋធានីលីម៉ា៕

    Source : cnc tv


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី