• ជួប Barcelona នៅ UEFA Champions League យប់នេះ Roma ថា មិនមានការភ័យខ្លាចនោះទេ

     ថ្ងៃពុធ 04 ខែមេសា 2018    1167 Views

    ទំហំអក្សរ៖

    AS Roma បានត្រៀមខ្លួនយ៉ាងរួចរាល់ ដោយមិនភ័យខ្លាចឡើយក្នុងជំនួប UEFA Champions League វគ្គ៨ក្រុមជើងទី១ នៅយប់នេះ បើទោះជាត្រូវតតាំងក្រុមខ្លាំង FC Barcelona ដល់ទឹកដីពួកគេក៏ដោយ ។ 

    ខ្សែប្រយុទ្ធ Lionel Messi មានស្ថានភាពល្អពេញលេញឡើងវិញ និង រំពឹងអាចចូលលេងប៉ះក្រុមមកពីអ៊ីតាលី ក្រោយអង្គុយកៅអីបម្រុងនៅសប្ដាហ៍មុន តែបានប្ដូរចូលនៅវគ្គទី២ ពេល Barcelona តាមស្មើ Sevilla នៅលីគកំពូលអេស្ប៉ាញ។

    កីឡាករអាហ្សង់ទីន ក៏បានខកខានហ្វឹកហាត់ក្នុងជំនួបមិត្តភាពអន្តរជាតិរបស់អាហ្សង់ទីន ពេលឈ្នះអ៊ីតាលី និង ចាញ់អេស្ប៉ាញយ៉ាងធ្ងន់ធ្ងរ។ លោក Eusebio de Fransisco អ្នកចាត់ការ Roma លើកឡើងថា “ជារឿងដ៏រីករាយដែលបានឡើងមកកាន់វគ្គ៨ក្រុមចុងក្រោយនេះ ហើយវាក៏បានបង្ហាញពីការប្រឹងប្រែងរបស់ក្រុមលោកនាពេលកន្លងមក ហើយលោកក៏មានការគោរពចំពោះគូប្រជែងរបស់លោកផងដែរ។” គួរអោយដឹងថា ក្រុមទាំងពីរខកខានជួបគ្នា៣ឆ្នាំមកហើយ ដោយចុងក្រោយ Barcelona បានបំបាក់ Roma ដោយលទ្ធផល ៦ទល់នឹង១ ក្នុងដីខ្លួនឯង៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី