• ញាក់​សាច់​ដឹង​ពី​ទំហំ​បណ្ណាការ​ កូន​ស្រី​ពៅ ហ៊ឹម ស៊ីវន ទទួល​​បាន​ពី​កូន​កំលោះ​

     ថ្ងៃអង្គារ 10 ខែមេសា 2018    4814 Views

    ទំហំអក្សរ៖

    បើ​តាម​​​អ្នក​ស្រី សោ ភន ត្រូវ​ជា​​ម្ដាយ​​​បង្កើត​អ្នក​ស្រី ហ៊ឹម ស៊ីវន បាន​មាន​ប្រសាសន៍​ថា ​ចៅ​ស្រី​របស់​ខ្លួន​បាន​ទទួល​បណ្ណាការ​​ពី​ភាគី​ខាង​កូន​កំលោះ​នូវ​ទឹក​ប្រាក់​ចំនួន​ ១០​ម៉ឺន​ដុល្លារ​អាមេរិក​។

    ស្ត្រី​វ័យ​ ៦៨ឆ្នាំ​រូប​នេះ​បន្ថែម​ថា បណ្ណាការ​​ចំនួន​ ១០​ម៉ឺន​ដុល្លារ​​​កូន​ស្រី​របស់​ខ្លួន​(អ្នកស្រី ហ៊ឹម ស៊ីវន) និង​ចៅ​ស្រី​មិន​បាន​ទាម​ទារ​ ឬ​តម្រូវ​ពីភាគី​ខាង​ប្រុស​ឡើយ​ តែ​ខាង​ប្រុស​​ជា​អ្នក​ពេញ​ចិត្ត​ជូន​​នូវ​​បណ្ណាការ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ដូច្នេះ​ ដើម្បី​យក​មក​រៀបចំ​កម្មវិធី​មង្គលការ​ទាំង​មូល​។

    “ចំពោះ​បណ្ណាការ​ ១០ម៉ឺន​ដុល្លារ​ហ្នឹង ​កូន​ និង​ចៅ​​ស្រី​ខ្ញុំ​​អត់​តម្រូវ​​ទេ ហើយមិន​មែន​​ជា​លុយ​សុទ្ធ​ទាំង​អស់​ទេ ​​យើង​សរុប​ទាំង​គ្រឿង​អលង្ការ​​​ មាន​ចិញ្ចៀន​ពេជ្រ​ ខ្សែក​ ខ្សែដៃ​​អីទៀត​ ​ដែល​ខាង​ប្រុស​គាត់​ជូន​មក​ណា​ក្មួយ ​”។ ម្ដាយ​អ្នក​ស្រី ហ៊ឹម ស៊ីវន បាន​រៀបរាប់​ដូច្នេះ​។​​

    មង្គល​ការ​កូន​ស្រី​ពៅ​កំពូល​តារា​ចម្រៀង​អ្នក​ស្រី ហ៊ឹម ស៊ីវន ត្រូវ​បាន​បញ្ចប់​កាល​ពី​រាត្រី​ថ្ងៃ​អាទិត្យ​ទី​៧ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​​​​​ជា​កិត្តិយស​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន លោក​ជំទាវ ​ឯកឧត្ដម​​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​ប្រទេស​៕

    ប្រភព៖ sabay


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី