• តារាកំប្លែងដ៏តូចគួរអោយស្រលាញ់ម្នាក់ទៀតហើយដែលចូលរួមជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ Caltex ប្រារព្ធពិធីសម្ពោធថាមពលប្រេងម៉ាស៊ូត Caltex ជាមួយ Techron

     ថ្ងៃពុធ 03 ខែតុលា 2018    14838 Views

    ទំហំអក្សរ៖

    ក្នុងឱកាសអបអរសាទរប្រេងម៉ាស៊ូតជាមួយ Techron D ដ៏អស្ចារ្យ ដែលជួយលាងសម្អាតម៉ាស៊ីនយានយន្ត ផ្តល់នូវថាមពលខ្លាំង ទោះជាដឹកធ្ងន់ប៉ុណ្ណាក៏នៅតែស្រាល។ ក្រុមហ៊ុនប្រេងឥន្ធនៈ Caltex មានមោទនភាពក្នុងការបង្ហាញនូវកម្រងវីដេអូផ្សព្វផ្សាយពាណិជ្ជកម្ម លើកទីបីនៃយុទ្ធនាការ “ពញ្ញាក់អារម្មណ៍អតិថិជន” ដែលចូលរួមសម្តែងដោយតារាកំប្លែងដ៏ល្បីរបស់កម្ពុជា ដើរតួជាបុគ្គលិកបម្រើការនៅស្ថានីយប្រេងឥន្ធនៈ Caltex ដើម្បីបង្កើតការភ្ញាក់ផ្អើលដល់មហាជន។ ការធ្វើពាណិជ្ជកម្មផ្សព្វផ្សាយនេះ បាន ឈ្នះពានរង្វាន់ជាច្រើន ដោយមានវត្តមានចូលរួមពីតារាចម្រៀងដ៏ល្បីៗ លោក ព្រាប សុវត្ថិ និង លោក ហេង ពិទូ។ កាលនោះដែរ វីដេអូរបស់លោក ព្រាប សុវត្ថិ ពញ្ញាក់អារម្មណ៍អតិថិជន បានក្លាយជាវីដេអូដំបូងអង្អស់ ដែលមានអ្នកទស្សនា មួយលាននាក់ក្នុងរយៈពេល 24 ម៉ោងដំបូង។

    វីដេអូថ្មីបែបកំផ្លុកកំប្លែងនេះវិញ កាមេរ៉ាលួចថតបានយ៉ាងល្អឥតខ្ចោះ កាលពីថ្ងៃទី 22 និង 23 ខែសីហា ឆ្នាំ 2018 កន្លងទៅនេះ។ តារាកំប្លែងតូចច្រឡឹង នាយ ក្រិន បានពញ្ញាក់អារម្មណ៍អតិថិជនជាច្រើនអ្នក ដែលចូលចាក់ប្រេងម៉ាស៊ូត Caltex ជាមួយ Techron D នៅស្ថានីយប្រេងឥន្ធនៈ Caltex ក្នុងរាជធានីភ្នំពេញ ហើយមានមនុស្សជាច្រើននាក់បានចូលរួមក្នុងព្រឹត្តិការណ៍ដ៏រីករាយនេះ ដែលបង្ហាញពីអានុភាពរបស់ប្រេងឥន្ធនៈ Techron D ដែលជាប្រេងម៉ាស៊ូតមានគុណភាពល្អ ស័ក្តិសមសម្រាប់យានយន្ត ប្រើប្រេងម៉ាស៊ូតគ្រប់ប្រភេទ។ អ្នកចូលរួមពិតជារំភើបរីករាយ ព្រមទាំងអរគុណ ដល់ប្រេងឥន្ធនៈ Caltex សម្រាប់កាដូចាក់ប្រេងឥន្ធនៈ $10 ជូនដោយឥតគិតថ្លៃ ហើយមានអ្នកខ្លះបានសុំថតរូបសែលហ្វីជាមួយតារាតូចច្រឡឹងរបស់យើង ដើម្បីទុកជាអនុស្សាវរីយសម្រាប់បទពិសោធន៍ដ៏អស្ចារ្យនេះ។

    វីដេអូបែបកំប្លុកកំប្លែងនេះ បង្កើតឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងពីការប្រាស្រ័យទាក់ទងគ្នាក្នុងជីវិតពិត ដែលត្រូវបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុក Caltex Cambodia នៅថ្ងៃទី ០២ ខែតុលា ឆ្នាំ២០១៨។  លោក សោម សុវត្ថារ៉ា ប្រធានទីផ្សារនិងទំនាក់ទំនងសាធារណៈ នៃក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត បានមានប្រសាសន៍ឲ្យដឹងថា “យើងពិតជាមានមោទនភាពខ្លាំងណាស់ចំពោះយុទ្ធនាពញ្ញាក់អារម្មណ៍អតិថិជនរបស់យើងនេះ ដែលបានក្លាយ ជាព្រឹត្តិការណ៍ដ៏ធំនៅលើបណ្តាញសង្គមនៅក្នុងប្រទេសកម្ពុជា ដូចដែលយើងនៅតែបន្តព្យាយាមនាំយកផលិតផលថ្មីមានគុណភាពល្អដើម្បីផ្តល់ជូនអតិថិជនរបស់យើង ដូច្នេះហើយទើបយើងព្យាយាមបង្កើតវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មដ៏អស្ចារ្យទាំងនេះឡើង។” គាត់បានឲ្យដឹងទៀតថា “ហេតុផលដែលវីដេអូថ្មីរបស់យើងនេះមានភាពកំប្លុកកំប្លែងច្រើនជាងវីដេអូមុនៗ នោះជាវិធីមួយបង្ហាញឲ្យឃើញពីអានុភាពប្រេងម៉ាស៊ូត Caltex ជាមួយ Techron D ទោះដឹកធ្ងន់ប៉ុណ្ណា ក៏នៅតែស្រាល។ ”យើងជឿថា វីដេអូថ្មីនេះនឹងដក់ជាប់ក្នុងដួងចិត្តរបស់អតិថិជនតាមរយៈយុទ្ធនាការផ្សេងៗគ្នានេះ”។


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី