• ទីលាន Novgorod ជាប់កំណត់ត្រា ចំនួនអ្នកទស្សនា មុន FIFA World Cup ចូលមកដល់

     ថ្ងៃពុធ 09 ខែឧសភា 2018    367 Views

    ទំហំអក្សរ៖

    ទីលាន Nizhny Novgorod បានបើកសម្ពោធជាផ្លូវការ និងបានធ្វើការប្រកួតសាកល្បងជាលើកទី៣ មុនព្រឹត្តិការណ៍ FIFA World Cup 2018 ចូលមកដល់នៅថ្ងៃទី១៤ខែមិថុនាខាងមុខ។  ការប្រកួតរវាងក្រុម FC Olympiec និងក្រុម Luch Energiya នាទីលានខាងលើ មានអ្នកចូលទស្សនាផ្ទាល់ដល់ទៅជាង ៤ម៉ឺននាក់ ដែលជាកំណត់ត្រាចំនួនមនុស្ស ដ៏ច្រើនបំផុត។

    Nizhny Novgorod ជាទីលាន១ក្នុងចំណោម១២ ដែលរុស្ស៊ីជ្រើសរើសជាទីតាំងប្រកួត។ វាបានសាងសង់នៅឆ្នាំ២០១៥ ដោយចំណាយអស់ប្រមាណ ២៨៤លានដុល្លារអាមេរិក។

    ទីលាននេះ នឹងដំណើរការ ៦ប្រកួត នៅ FIFA World Cup 2018 ដែលមានវគ្គសន្សំពិន្ទុតាមពូល៤ប្រកួត វគ្គ១៦ក្រុមចុងក្រោយ១ប្រកួត ព្រមទាំងវគ្គ ៨ក្រុមចុងក្រោយមួយប្រកួតផងដែរ។ ក្រោយចប់ FIFA World Cup ទីលាននេះ នឹងក្លាយជាទឹកដីរបស់ FC Olympiec៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី