• ទ្រាំ​លែង​បាន​ហើយ​ ពែកមី​ ផ្ទុះ​ប្រតិកម្ម​​​បទ​ “​Look in My Eye​”(មាន​វីដេអូ​)

     ថ្ងៃអាទិត្យ 17 ខែកញ្ញា 2017    4196 Views

    ទំហំអក្សរ៖

    មុន​នេះ​បន្តិច​​តារា​កំប្លែង​នាយ ពែកមី ​​បាន​បង្ហោះ​វីដេអូ​ឃ្លីប​​១​នៅ​លើ​ហ្វេស​ប៊ុក​របស់​ខ្លួន​ផ្ទុះ​ប្រតិកម្ម​​ចំពោះ​បទ​ “Look in my eye ” ​​​ប្រើ​ពាក្យ​ពេចន៍​អសុរោះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស​អ្នក​សិល្បៈ​។

    នាយ​បន្ត​ថា ​ខ្លួន​ពិត​ជា​តូច​ចិត្ត​ណាស់​មិន​គួរ​ណា​ខ្មែរ​មួយ​ជីវិត​​ ច្រៀង​បទ​ច្រៀង​ប្រើ​ពាក្យ​ពេចន៍​អសុរោះ​ជាន់​ឈ្លី​​អ្នក​សិល្បៈ​ខ្មែរ​ដូច្នេះ​សោះ​ ជាពិសេស​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​តារា​ចម្រៀង​ និង​សម្ដែង​​ប្រុស​ស្រី​ជា​ច្រើន​​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។

    នាយ៖​” ខ្ញុំ​ជា​អ្នក​កំប្លែង​និយាយ​ពាក្យ​ បែប​ហ្នឹង​មិន​ចេញ​ផង​ គាត់​ជា​អ្នក​ចម្រៀង​បែរ​ជា​ច្រៀង​ទៅ​រួច បទ​នេះ​មើល​ងាយ​អ្នក​សិល្បៈ​ខ្មែរ​ខ្លាំង​ណាស់ រឿង​គាត់​ម្នាក់​ពីរ​នាក់​ តែ​គាត់​វាយ​ទាំង​អស់​ មិន​នឹក​ស្មាន​ថា​អូន​ប្រើ​ពាក្យ​នឹង​ចេញ​សោះ​”។

    ទស្សនា​លម្អិត​ពី​នាយ ពែកមី ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា​៖​​

    ខាង​ក្រោម​នេះ​បទ​” Look in my eye ”

     

    ប្រភពអត្ថបទ ៖ Sabay


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី