• ពានរង្វាន់ World Cup បានធ្វើការដង្ហែរ ដល់ ប្រទេសកូឡុំប៊ី

     ថ្ងៃពុធ 04 ខែមេសា 2018    782 Views

    ទំហំអក្សរ៖

    បន្ទាប់ពីចាកចេញពីប្រទេសអាហ្សង់ទីន, ពានរង្វាន់ FIFA World Cup បានធ្វើការដង្ហែរដល់ទីក្រុង Bogota ប្រទេសកូឡុំប៊ីហើយ កាលពីថ្ងៃអង្គារ។ នេះជាទីក្រុងទី៤៥ ក្នុងចំណោម៩១ នៃការដង្ហែរពានរង្វាន់ជុំវិញពិភពលោក មុននឹងវាត្រូវយកទៅដាក់នៅប្រទេសរុស្ស៊ី សម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2018។

    អតីតតារាបាល់ទាត់ជម្រើសជាតិបារាំង David Trezeguet ជាអ្នកបង្ហាញពានរង្វាន់នេះ អមដោយវត្តមាន ប្រធានាធិបតីកូឡុំប៊ី Juan Manuel Santos ដោយឱកាសនោះ លោក Santos បានហៅវាថា ជានិមិត្តរូបនៃសាមគ្គីភាពក្នុងវិស័យកីឡា។

    ពានរង្វាន់ FIFA World Cup នឹងស្ថិតនៅក្រុង Bogota ចំនួន៣ថ្ងៃ និង បង្ហាញខ្លួននៅកីឡដ្ឋាន El Campin។ បន្ទាប់ពីនេះ ពានរង្វាន់ខាងលើង នឹងបន្តដង្ហែរទៅប្រទេសនានា នៅអាមេរិកខាងត្បូងដូចជា ប៉ាណាមា ខូស្តារីកា និង ម៉ិកស៊ិកូផងដែរ៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី