• ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ​! កាកសំណល់ប្រេងឆាជាច្រើនតោនដែលប្រើហើយ ត្រូវបានគេចម្រោះយកទៅលក់ជាថ្មី

     ថ្ងៃសុក្រ 27 ខែមេសា 2018    1148 Views

    ទំហំអក្សរ៖

    (ភ្នំពេញ)៖ រឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលបានកើតមានឡើងនៅថ្ងៃ២៦ ខែមេសានេះ បន្ទាប់ពីកម្លាំងនៃ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានសហការជាមួយ​នគរ​បាន​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ នាំគ្នា​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​នៅ​ទីតាំង​ចម្រុះ​សំណល់​ប្រេងឆា សម្រាប់​នាំ​ទៅ​ក្រៅប្រទេស ទៅ​តាម​អ្វី​ដែល​ប្រជាពលរដ្ឋ​រាយការណ៍​។ ហើយអ្វីដែលប្រតិបត្តិការនេះរកឃើញនោះ គឺបើយោងទៅតាមរូបភាពដែលបានថតពីទីតាំងខាងលើ គឺពិតជាមានភាព​កង្វក់ កង្វះ​អនាម័យ ប៉ះពាល់​បរិស្ថាន ដែលហើយទីតាំងនេះត្រូវបានអាជ្ញាធរបញ្ជាក់ថា ស្ថិតនៅ​តាម​ផ្លូវ​បេតុង ភូមិ​គោក​ចំបក់ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

    តាមការឱ្យដឹងពីអាជ្ញាធរដែលចូលរួមក្នុងប្រតិបត្តិការនេះបញ្ជាក់ថា សំណល់​ប្រេងឆា​ទាំងនេះ គឺគេ​ប្រមូល​ទិញ​តាម​ហាងភោជនីយដ្ឋាន​ដែល​សល់​ពី​ការ​គេ ចៀន -​ឆា​រួច​ពី​៣​ដង យក​មក​ចម្រុះ​នាំ​ចេញ​ទៅ​ក្រៅប្រទេស តែ​តាម​មើលទៅ​កន្លង​មក​ប្រជាពលរដ្ឋ​ថា មាន​លក់​ទាំងនៅក្នុងស្រុក​និងក្រៅប្រទេស ហើយមានខ្លះត្រូវបាននាំទៅលក់​នៅ​អ៊ឺ​រ៉ុ​ប​ទៀត​ផង ។

    ដោយ​ខាង​អាជ្ញាធរ​ចុះ​ត្រួតពិនិត្យ​មើលឃើញ​កង្វក់ ប៉ះពាល់​បរិស្ថាន​មែន ហើយ​ទីតាំង​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ប៉ុន្តែ​ធ្វើ​អត់​មាន​អនាម័យ ហើយ​ឥឡូវ​កំពុង​ចាំ​មើល​ការ​ពិសោធន៍​នៅ​ពេល​ក្រោយ បើសិន​ពិសោធន៍​ឃើញ​មាន​ប៉ះពាល់​សុខភាព​នោះ ខាង​លោក​នឹង​បិទ​ទីតាំង​នោះ​តែ​ម្តង ។ក្រោយ​ពី​អាជ្ញាធរ​ខណ្ឌ​ពិនិត្យ​រួច ក៏​រាយការណ៍​ទៅ​ឲ្យ​កាំ​កុង​ត្រួតពិនិត្យ​តាម​ក្រោយ​ទៀត មើល​ថា មានគុណ​ភាព ឬ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​អត់ ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ គឺ​អាជ្ញាធរ​បាន​ចុះ​ទៅ​ម្តង​ហើយ បន្ទាប់​ពី​ប្រជាពលរដ្ឋ​បារាយ​ការណ៍​នោះ ៕

    source : cnc tv


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី