• ពិព័រណ៍បច្ចេកវិជ្ជាឧស្សាហកម្មដ៏ធំជាងគេរបស់ពិភពលោករៀបចំធ្វើឡើងនៅក្នុងប្រទេសអាល្លឺម៉ង់

     ថ្ងៃអង្គារ 24 ខែមេសា 2018    631 Views

    ទំហំអក្សរ៖

    ពិព័រណ៍បច្ចេកវិជ្ជាឧស្សាហកម្មដ៏ធំជាងគេរបស់ពិភពលោកបានចាប់ផ្ដើមរៀបចំធ្វើឡើងនៅក្នុងទីក្រុងហាន់ណូវ័រ (Hannover) ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅ។ ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៧ខែមេសានេះក្រុមហ៊ុនបច្ចេកវិជ្ជាជាង៥ពាន់មកពីប្រទេស និងតំបន់ផ្សេងគ្នាចំនួន៧៥នឹងដាក់តាំងបង្ហាញបច្ចេកវិជ្ជាថ្មីៗរបស់ពួកគេសម្រាប់ប្រើប្រាស់នៅតាមរោងចក្រនានា និងប្រព័ន្ធថាមពលនាពេលអនាគត។

    ប្រមាណ៦០%នៃក្រុមដែលមកចូលរួមព្រឹត្តិការណ៍នេះគឺជាក្រុមហ៊ុនបរទេស។ ប្រទេសចិន និងប្រទេសម៉ិកស៊ិកដែលជាប្រទេសដៃគូសម្រាប់ពិព័រណ៍នេះគឺជាប្រទេសដែលមានក្រុមហ៊ុនបច្ចេកវិជ្ជាមកចូលរួមច្រើនជាងគេបន្ទាប់ពីប្រទេសអាល្លឺម៉ង់។

    ក្រុមហ៊ុនបច្ចេកវិជ្ជាមួយបាននិយាយថា ពួកគេជឿថាដោយសារតែមនុស្សយន្តកាន់តែវៃឆ្លាត និងងាយស្រួលប្រើប្រាស់, ពួកវានឹងក្លាយជាឧបករណ៍ដែលគេប្រើប្រាស់ជាសកលនាថ្ងៃអនាគត។ បន្ថែមពីនោះទៀតក្រុមហ៊ុននោះបាននិយាយដែរថា ការរួមបញ្ចូលគ្នានៃភាពខ្លាំងរបស់មនុស្ស និងមនុស្សយន្តនឹងក្លាយជាជំរើសល្អបំផុតសម្រាប់អនាគតដ៏ត្រចះត្រចង់។

    ពិព័រណ៍បច្ចេកវិជ្ជាឧស្សាហកម្មនៅក្នុងទីក្រុងហាន់ណូវ័រ (Hannover) បានចាប់ផ្ដើមក្នុងឆ្នាំ១៩៤៧ដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយសង្គ្រាមលោកលើកទី២ ហើយចាប់តាំងពីពេលនោះមកវាបានក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលក្រុមហ៊ុនបច្ចេកវិជ្ជាឧស្សាហកម្មឈានមុខរបស់ពិភពលោកអាចចែករំលែកការបង្កើតថ្មីៗរបស់ពួកគេលនៅលើឆាកពិភពលោក៕

    Source : cnc tv


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី