• ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បើកយុទ្ធនាការបង្ហាញផលិតផលឥណទាន នៅក្នុងខេត្តបាត់ដំបង ពីថ្ងៃទី៧ ដល់ ទី១០ ខែឧសភា

     ថ្ងៃចន្ទ 07 ខែឧសភា 2018    876 Views

    ទំហំអក្សរ៖

    ដោយមើលឃើញពីសន្ទុះនៃការអភិវឌ្ឍ ស្របពេលកម្ពុជានៅតែរក្សាបានកំណើនសេដ្ឋកិច្ចរឹងមាំ ៧,១ភាគរយ ក្នុងអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ (នេះបើយោងតាមរបាយការណ៍ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាពិសេស ដើម្បីបំពេញតម្រូវការឥណទានហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ អាជីវករ និងសហគ្រិននានា ក្នុងខេត្តបាត់ដំបង ទើបគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានរៀបចំនូវយុទ្ធនាការផ្សព្វផ្សាយផលិតផលរបស់ខ្លួន ដែលកំពុងទទួលបានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន នៅក្នុងទឹកដីខេត្តបាត់ដំបងចាប់ពីថ្ងៃទី ៧ ដល់ ទី១០ ឧសភា ខាងមុខនេះ នៅផ្សារធំ, ផ្សារបឹងឈូក, ផ្សារថ្មី, ផ្សារសង្កែ និងសាខាព្រីនស៍ ក្នុងក្រុងបាត់ដំបង ដែលនឹងនាំមកជូនលោកអ្នកនូវល្បែងកម្សាន្តសប្បាយៗ និងមានរង្វាន់ជាច្រើនទៀត។
    លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី មានប្រសាសន៍ថា៖ «សម្រាប់ខេត្តបាត់ដំបង ព្រីនស៍ ហ្វាយនែន ភីអិលស៊ី មានជម្រើសនៃសេវាឥណទានយ៉ាងសម្បូរបែប ដើម្បីផ្តល់ជូនអតិថិជនដូចជា ឥណទានគេហដ្ឋាន, ឥណទានអាជីវកម្ម និងឥណទានប្រើប្រាស់ផ្ទាល់ខ្លួន ជាដើម។»
    ព្រីនស៍ ហ្វាយនែន ភីអិលស៊ី ត្រូវបានបង្កើតឡើងក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ដែលចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក៏ដូចជា លើកកម្ពស់សុខមាលភាពសង្គមនៅកម្ពុជា តាមរយៈការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាមួយនឹងការជួយផ្ដល់ឥណទានបង្កើតមុខរបរ និងបំពេញតម្រូវការផ្សេងៗ។ ជាពិសេសជួយសហគ្រាសទាំងខ្នាតតូច មធ្យមនិងធំ ឱ្យទទួលលបានជោគជ័យតាមរយៈឥណទានពង្រីកអាជីវកម្មជាមួយនឹងលក្ខខណ្ឌពិសេសៗដូចជា ការសងមានជម្រើសច្រើនយ៉ាង និងរយៈពេលវែង ហើយអាចសងជួសពីស្ថាប័នដទៃ ជាមួយនឹងអត្រាការប្រាក់ល្អសមរម្យ សេវារហ័សទាន់ចិត្ត ងាយស្រួល មានភាពបត់បែន រក្សាការសម្ងាត់ និងសេចក្តីថ្លៃថ្នូរជូនអតិថិជន។
    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានបង្កើតឡើងនៅខែវិច្ឆិកា ឆ្នាំ២០១៥ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលបាន អាជ្ញាប័ណ្ណលេខ ម.ហ-៥៨ ពី ធនាគារជាតិ នៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការផ្តល់សេវាកម្មឥណទានជូនអតិថិជន។ រហូតមកដល់ពេលនេះ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី មានសាខាចំនួន ៦ ដែលមានទីតាំងស្ថិតក្នុង ៤ខេត្ត-ក្រុង គឺភ្នំពេញ បាត់ដំបង សៀមរាប និងកំពង់ចាម។ សម្រាប់ទិសដៅបន្តបន្ទាប់នាឆ្នាំ២០១៨ នេះ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី នឹងធ្វើការពង្រីកសាខារបស់ខ្លួនទៅកាន់ខេត្ត-ក្រុង ដែលមានសក្តានុពលជាច្រើនទៀត ដើម្បីបំពេញតម្រូវការអតិថិជនស្របតាមទស្សនៈវិស័យរបស់គ្រឹះស្ថានដើម្បីក្លាយខ្លួនជាស្ថានប័ន ហិរញ្ញវត្ថុ ដែលជាជម្រើសទីមួយរបស់អតិថិជនជានិច្ច។

    សម្រាប់ពត៌មានបន្ថែម៖
    ការិយាល័យកណ្តាល៖ អាគារលេខ ១៧៥CD
    សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ
    ទូរស័ព្ទលេខ៖ ០២៣ ៩៩១ ១៦៨
    អ៊ីម៉ែល៖ [email protected]
    គេហទំព័រ៖ www.princeplc.com.kh


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី