• មិនរាងចាលសោះ លួចផលិតសរសៃគុយទាវមានលាយសារធាតុគីមីបូរ៉ាក់ជាលើកទី២ ខណៈជំនាញបិទម្ដងរួចមកហើយ

     ថ្ងៃពុធ 11 ខែមេសា 2018    1979 Views

    ទំហំអក្សរ៖

    តាកែវ៖ មន្រ្តីសាខាកាំកុងត្រូលខេត្តតាកែវ បានរកឃើញប្រភេទសរសៃគុយទាវបាញ់កាញ់សរសៃធំ ដែលដាក់លក់នៅក្នុងផ្សារ ជាង ៣០គីឡូក្រាម ដែលមានផ្ទុកសារធាតុគីមីបូរ៉ាក់ ដែលនាំអោយប៉ះពាលសុខភាពអ្នកប្រើប្រាស់។ សសៃគុយទាវទាំងអស់នោះត្រូវបានមន្រ្តីកាំកុងត្រូល ធ្វើការដកហូតផ្ទាល់នៅក្នុងទីផ្សារតាកែវ ព្រមទាំងឈានទៅដល់ការចុះទៅបិតទីតាំងផលឹតសសៃគុយទាវនេះម្តង ហើយថែមទាំងធ្វើការដកហូតនូវឧបការណ៍សម្រាប់ផលិតគុយទាវនៅទីតាំងផលិតផ្ទាល់តែម្តង។

    ប្រតិបត្តិការនេះ ធ្វើឡើងនៅក្នុងក្រុងដូនកែវ នៅព្រឹកថ្ងៃ អង្គារ៏ ទី ១០ខែ មេសា ឆ្នាំ ២០១៨នេះ ។ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានអោយដឹងថា បន្ទាប់ពីពិនិត្យរកឃើញសសៃគុយទាវ មានសាធាតុគីមីបូរ៉ាក់ដាក់លក់នៅលើទីផ្សារ លោកបានស្នើសុំគោលការណ៏ទៅឯកឧត្តមអភិបាលខេត្តតាកែវ ចុះបិទទីតាំងផលិត កែច្នៃសរសៃគុយទាវដែលមានផ្ទុកសារធាតុគីមីបូរ៉ាក់នោះ ភ្លាមៗតែម្ដង ដែលមានទីតាំង នៅភូមិស្លា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលក្នុងនោះមន្ត្រីជំនាញ សហការជាមួយមន្ទីរឧស្សាហកម្ម សិប្បកម្មខេត្ត ក៏បានធ្វើការដកហូត ជាបណ្តោះអាសន្ននៅសម្ភារៈផលិតមួយចំនួន របស់ម្ចាស់ទីតាំង យកមករក្សាទុកនៅសាលាឃុំលាយបូរ ។

    បើកតាមការបញ្ជាក់ពីលោក ឌឹម ថេង អគ្គនាយករងកាំកុងត្រូល បានអោយដឹងថា សារធាតុគីមីបូរ៉ាក់ដែលបានដាក់បញ្ចូលទៅក្នុងសរសៃគុយទាវខាងលើនោះ គឺវាមានច្រើនហួសកំរិត ដែលធ្វើអោយអ្នកបរិភោគវាទៅ មានការប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬក៏ធ្វើអោយអ្នកបរិភោគវារួចហើយ ភ្លាមៗមានសភាពឈឺក្បាល រាគរួស ជាដើម ក៏ប៉ុន្តែបើសិនជាអ្នកបរិភោគវាយូរៗទៅ អាចបង្ករជាជំងឺធ្ងន់ធ្ងរប៉ះពាល់ ទៅដល់ការខូចក្រលៀន រលាកពោះវៀន រលាកក្រពះ និងរលាកថ្លើមថែមទៀតផង ។

    លោក សោ រដ្ឋា មន្រ្តីជំនាញនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្ម បានឲ្យដឹងដែរថា ទីតាំងផលិតសសៃគុយទាវខុសច្បាប់ខាងលើនេះ គឺយើងបានបិទចោលតែម្តង ដោយសារតែមានការផលិតសសៃគុយទាវ ដែលដាក់បន្ថែមនូវសារធាតុគីមីប៊ូរ៉ាក់ នាំឲ្យខូចសុខភាពអ្នកបរិភោគ ហើយម្យ៉ាងទៀតទីតាំងនេះក៍ពុំមានចេញលិខិតអនុញ្ញាតពីមន្ទីរផងដែរ ប៉ុន្តែក្នុងករណីដែលពួកគាត់រត់មកសុំច្បាប់ពីមន្ទីរ មន្រ្តីជំនាញរបស់មន្ទីរឧស្សាសហកម្មនឹងប្រាប់ពីបច្ចេកទេសនៃការផលិតចំណីអាហារ ប្រកបដោយសុវត្ថិភាព និងត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ។

    គួរជំរាបថា រយៈពេលមួយឆ្នាំ ២០១៧ សាខាកាំលុងត្រូលខេត្តតាកែវ ចុះប្រតិបត្តិការណ៍បិទទីតាំងផលិតសរសៃគុយទាវបាញ់កាញ់នេះ ចំនួន ៥លើកមកហើយ ដោយដកហូតសរសៃគុយទាវយកទៅកំទេចចោលចំនួនជាង ២០០ គីឡូក្រាម ហើយនៅថ្ងៃនេះ សាខាកាំកុងត្រូល បានរកឃើញទីតាំងដដែលក្នុងចំនោម៥ទីតាំងនោះ លួចផលិតដដែល ។ លោក ប៉ោ លាងគង់ និយាយថា បើសិនជាលួចផលិតជាលើកអី៥ នោះគេនឹងអនុវត្តន៍តាមផ្លូវច្បាប់មិនខាន ៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី