• មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនយោធាចូលក្នុងទឹកដីប្រទេសកូរ៉េខាងត្បូងដើម្បីចូលរួមកិច្ចប្រជុំកំពូលអន្តរកូរ៉េជាប្រវត្តិសាស្ត្រ

     ថ្ងៃសុក្រ 27 ខែមេសា 2018    697 Views

    ទំហំអក្សរ៖

    លោក គីម ជុងអ៊ុន បានក្លាយជាមេដឹកនាំកូរ៉េខាងជើងដំបូងគេដែលបានឈានជើងចូលក្នុងទឹកដីប្រទេសកូរ៉េខាងត្បូងដោយឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនយោធាដែលបានខណ្ឌចែកឧបទ្វីបកូរ៉េនេះចាប់តាំងពីសង្គ្រាមកូរ៉េបានបញ្ចប់នៅក្នុងឆ្នាំ១៩៥៣មក។

    ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន (Moon Jae-in) បានទទួលលោក គីម ជុងអ៊ុន នៅឯព្រំដែនក្នុងភូមិសន្តិភាពប៉ានមុនចុម (Panmunjom) ដែលជាតំបន់គ្មានយោធានៅម៉ោង៩ និង៣០នាទីព្រឹកនៅថ្ងៃសុក្រនេះ ម៉ោងក្នុងប្រទេសកូរ៉េខាងត្បូង មុនពេលចាប់ផ្តើមកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ។

    ស្របពេលជាមួយគ្នានោះ លោក មូន ក៏បានឈានជើងឆ្លងកាត់ខ្សែបន្ទាត់ព្រំដែនចូលទឹកដីប្រទេសកូរ៉េខាងជើងផងដែរ ដែលនេះគឺជាពេលវេលាមួយដែលមិននឹកស្មានដល់។

    លោក គីម និងលោក មូន បានចាប់ដៃគ្នានៅក្នុងតំបន់ទាំងសងខាងនៃព្រំដែននោះ ហើយមេដឹកនាំទាំង២ត្រូវបានទទួលស្វាគមន៍ដោយឆ្មាំកិត្តិយសដែលស្លៀកឈុតសម្លៀកបំពាក់ប្រពៃណីនៅក្នុងទឹកដីកូរ៉េខាងត្បូង។

    គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនោះនឹងផ្តោតសំខាន់ទៅលើការបង្ហាញនាពេលថ្មីៗនេះរបស់កូរ៉េខាងជើងដែលថាគេមានឆន្ទៈក្នុងការបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់គេ៕

    source : cnc tv


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី