• រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសច្រានចោលនូវការលើកឡើងថា ការធ្វើអត្តសញ្ញាណប័ណ្ណនឹងត្រូវគិតថ្លៃសេវាបន្ទាប់ពីបោះឆ្នោតរួចនោះ

     ថ្ងៃព្រហស្បតិ៍ 26 ខែមេសា 2018    1018 Views

    ទំហំអក្សរ៖

    (ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានបុគ្គលមួយក្រុមតូចបានដើរផ្សព្វផ្សាយតាមមូលដ្ឋានបំផុសបំផុលឱ្យប្រជាពលរដ្ឋប្រញ៉ាប់ប្រញ៉ាល់ធ្វើអត្តសញ្ញាណប័ណ្ណអោយបានមុនពេលបោះឆ្នោត ដោយបំភ្លៃថា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ការធ្វើអត្តសញ្ញាណប័ណ្ណនឹងត្រូវគិតថ្លៃសេវា។

    ជុំវិញបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញបានគូសបញ្ជាក់សារជាថ្មីថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញលិខិតបទដ្ឋានគតិយុត្តជាច្រើនសំដៅមិនយកកំរៃសេវា មិនត្រឹមតែចំពោះការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែរួមមានឯកសារមួយចំនួនទៀតដូចជា សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ឯកសារអត្រានុកូលដ្ឋាន (សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព) ផងដែរ ជូនប្រជាពលរដ្ឋ ដែលឯកសារទាំងអស់នេះនៅមានសុពលភាពជារៀងរហូត។

    ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការស្វែងរកបុគ្គលដើរបំផុសបំផុលបំភ្លៃការពិតពីករណីធ្វើអត្តសញ្ញាណប័ណ្ណនេះ និងសូមប្រជាពលរដ្ឋមេត្តាជួយផ្តល់ព័ត៌មានឈានដល់ការចាប់ខ្លួនបុគ្គលទាំងនេះ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

    source : cnc tv


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី