• រោងភាពយន្ត Prime Cineplex សម្ពោធសាខាថ្មី ផ្តល់ឱកាសទស្សនាដោយសេរី និងតម្លៃសំបុត្រចាប់ពី $1.5 រហូតដល់ចុងខែនេះ

     ថ្ងៃអង្គារ 08 ខែឧសភា 2018    1780 Views

    ទំហំអក្សរ៖

    ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី ០៦ ឧសភា ឆ្នាំ ២០១៨ ម្សិលមិញនេះ រោងភាពយន្តស្តង់ដារប្រទេសកូរ៉េ Prime Cineplex បានបើកសម្ពោធ សាខាមួយបន្ថែមទៀត នៅ​ឯ​ផ្សារទំនើប Atrium ជាន់ទី៣ និងជាន់ទី៤ នៅក្នុងបុរីវិមានភ្នំពេញ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង​នៃកងយោធពល​​ខេមរភូមិន្ទ លោក លី ជុនហូ នាយកប្រតិបត្តិ Prime Cineplex កម្ពុជា លោក William អ្នកគ្រប់គ្រងទូទៅប្រចាំក្រុមហ៊ុន SUSUSI ALOE VERA វត្តមានភ្ញៀវកិត្តិយស​ និងបងប្អូនអ្នកសារព័ត៌មានជាច្រើនរូបទៀត។

    នៅក្នុងកម្មវិធីសម្ពោធរោងភាពយន្តទំនើប Prime Cineplex សាខាថ្មីនេះ ក៏មានការចូលរួមពីតារាចម្រៀង លោក G-David ក្រុមចម្រៀងស្រី 4Nix និងក្រុមចម្រៀងប្រុស Onetop ផងដែរ។

     

    គួរបញ្ជាក់ថា ដោយសារតែមានការគាំទ្រ នូវរោងភាពយន្ត Prime Cineplex​ សាខាទី១ ដែលបានបើកសម្ពោធកាលពីថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០១៧ ស្ថិតនៅក្នុងផ្សារទំនើបសុវណ្ណា ជាមួយរោងបញ្ចាំងធំៗចំនួន៥ ដែលសុទ្ធសឹងតែបំពាក់ទៅដោយឧបករណ៍ទំនើប និងបច្ចេកវិទ្យាចុងក្រោយគេបង្អស់នោះ ទើបកាលពីថ្មីៗនេះ  Prime Cineplex និង SUSUSI ALOE VERA ដែលជាទឹកប្រទាលកន្ទុយក្រពើនាំចូលពីប្រទេសថៃ១០០% សហការគ្នារៀបចំកម្មវិធីសម្ពោធសាខាថ្មីនេះឡើងតែម្តង។

    រោងភាពយន្ត Prime Cineplex គឺជារោងភាពយន្តដែលដំណើរការឡើងស្របទៅតាមស្តង់ដាររោងភាពយន្តក្នុងប្រទេសកូរ៉េ ដែលមានផាសុខភាព រូបភាពច្បាស់ល្អ បំពាក់ដោយប្រព័ន្ធសម្លេង កម្រិត 7.1 គ្រប់ Hall និងមានប្រភេទសាលជាច្រើនជម្រើសសម្រាប់លោកអ្នកដួចជា៖

    -សាល VIP កៅអីអាចបត់សារ៉េ និងមានកន្លែងសាកថ្មទូរស័ព្ទ

    -សាល Premium ATMOS​ បំពាក់ដោយបច្ចេកវិទ្យាចុងក្រោយបង្អស់របស់ Dobly ជាមួយកៅអីទាន់ល្មើយ

    -សាល គ្រួសារ លោកអ្នកអាចរីករាយទស្សនាជាលក្ខណ ដៃគួរ ឫ មិត្តភ័ក្ត្រ ដោយកៅអីសាឡុងធំទូលាយដាច់ដោយឡែកពីគ្នា

    ដោយក្នុងនោះ គ្រប់សាលទាំងអស់ អាចទស្សនាបានទាំងប្រភេទ 2D និង 3D តែម្តង។

    ដើម្បីអបអរការដំណើរសាខាថ្មី ទស្សនិកជនអាចចូលរួមទស្សនាភាពយន្តដោយសេរី រយះពេល3ថ្ងៃ ចាប់ពីថ្ងៃទី ០7 ដល់ ០9 ឧសភា សម្រាប់ភាពយន្តល្បីដែលទទួលបានការគាំទ្រជាច្រើនពីសំណាក់ទស្សនិកជនកន្លងមក។ រីឯភាពយន្តថ្មីៗ លោកអ្នកគ្រាន់តែចំនាយពី$2ឡើងក៏អាចទស្សនាបានដែរ ដែលមានតែមួយគត់នៅប្រ៉ាមស៊ីនេផ្លិច បុរីវិមានភ្នំពេញ ដែលមានទីតាំង ស្ថិតនៅក្នុងផ្សារទំនើប Atrium ជាន់ទី៣ និងជាន់ទី៤ នៅក្នុងបុរីវិមានភ្នំពេញ ផ្លូវលេខ ៥៩៨ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ ភ្នំពេញ៕​

     

     

     

     


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី