• លោក Jupp Heynckes គ្រូបង្វឹក Bayern Munich អះអាងថា Real Madrid នឹងមិនអាចយក ខ្សែប្រយុទ្ធ Robert Lewandowski ពីក្លិបលោក នៅរដូវកាលក្រោយនោះឡើយ

     ថ្ងៃអង្គារ 03 ខែមេសា 2018    995 Views

    ទំហំអក្សរ៖

    លោក Jupp Heynckes គ្រូបង្វឹក Bayern Munich អះអាងថា Real Madrid នឹងមិនអាចយក ខ្សែប្រយុទ្ធ Robert Lewandowski ពីក្លិបលោក នៅរដូវកាលក្រោយនោះឡើយ។ ការលើកឡើងបែបនេះ ក្រោយមានការផ្សព្វផ្សាយពាក់ព័ន្ធទៅនឹងការចង់បាន កីឡាករជនជាតិប៉ូឡូញ ពីសំណាក់ក្រុមជើងឯក UEFA Champions League ១៣សម័យ។

    ដោយឡែកសម្រាប់ការប៉ះ Sevilla ក្នុងជំនួប UEFA Champios League វគ្គ៨ក្រុមចុងក្រោយយប់នេះវិញ Arturo Vidal និង Juan Bernat អាចចូលលេងវិញបានក្រោយឆ្លងកាត់ការធ្វើតេស្ដស្ថានភាពកាយសម្បទាកន្លងមក។ Sevilla មិនទាន់ចាញ់នៅឡើយទេសម្រាប់ការប្រកួតក្នុងដី១១លើកកន្លងមកទល់នឹងក្រុមមកពីអាល្លឺម៉ង់។

    ហេតុដូចនេះហើយបានជាខ្សែបម្រើ Javier Martinez របស់ Bayern Munich និយាយថា ក្រុមម្ចាស់ផ្ទះនៅអេស្ប៉ាញជាគូប្រជែងដ៏តានតឹងនៅវគ្គ៨ក្រុមនេះ។ Bayern Munich កំពុងប្រដេញយកតំណែងជើងឯក Champions League ជាលើកដំបូងតាំងពីឆ្នាំ២០១៣មក ហើយនៅជើងទី២ ពួកគេនឹងស្វាគមន៍ Sevilla វិញម្ដងនៅសប្ដាហ៍ក្រោយ៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី