• សម្តេចក្រឡាហោម​ ស ខេង អញ្ជើញប្រកាសឲ្យចូលកាន់ដំណែងអភិបាលខេត្តក្រចេះថ្មី

     ថ្ងៃព្រហស្បតិ៍ 26 ខែមេសា 2018    871 Views

    ទំហំអក្សរ៖

    (ក្រចេះ)៖ សម្តេចក្រឡាហោម​ ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសឲ្យចូលកាន់ដំណែងអភិបាលខេត្តក្រចេះថ្មី ដោយលោក វ៉ា ថន ជាអភិបាលរងខេត្ត ត្រូវឡើងជំនួសលោក សរ ចំរុងនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ ។ នៅក្នុងពិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត ប្រធានតុលាការ ព្រះរាជអាជ្ញា ស្នងការនគរបាលខេត្ត​ មេអាវុធហត្ថ មេយោធា ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផងដែរ៕ ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី២៧ ខែមេសា ស្អែកនេះ សម្តេចក្រឡាហោម ក៏នឹងអញ្ជើញប្រកាសឲ្យចូលកាន់ដំណែងអភិបាលខេត្តប៉ៃលិនថ្មីផងដែរ ដោយលោក ផាន់ ចាន់ធុល ត្រូវឡើងជំនួសលោក កើត សុធា៕

    source : cnc tv


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី