• សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សកលវិទ្យាល័យក្រចេះដែលមានតម្លៃជាង ១០លានដុល្លាអាមេរិក

     ថ្ងៃពុធ 25 ខែមេសា 2018    400 Views

    ទំហំអក្សរ៖

    នៅព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ «សាកលវិទ្យាល័យក្រចេះ» នៅខេត្តក្រចេះ។

    សាកលវិទ្យាល័យក្រចេះ ត្រូវបានកសាងឡើងក្រោមការបរិច្ចាគវិភាគទានដ៏ថ្លៃថ្លាពី សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅក្នុងអង្គការមូលនិធិឧត្តមសិក្សាក្រចេះ បូកជាមួយការឧបត្ថម្ភជាហិរញ្ញប្បទានឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន ។


    ជាជំហានដំបូង សាកលវិទ្យាល័យនឹងផ្តោតសំខាន់ទៅលើការបណ្តុះបណ្តាលផ្នែកកសិកម្ម (ក្សេត្រវិទ្យា វិទ្យាសាស្រ្តសត្វ បសុពេទ្យ និងមច្ឆវិទ្យា) កសិ-ឧស្សាហកម្ម ទេពកោសល្យជនបទ ភាសាបរទេស និងព័ត៌មានវិទ្យា ដែលអាចនិយាយបានថាជាផ្នែកមួយ លើកកម្ពស់នៃការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។

    ការបណ្តុះបណ្តាលនៅក្នុង សាកលវិទ្យាល័យនេះគឺមានគ្រប់ថ្នាក់ និងកម្រិតចាប់ពីបរិញ្ញាបត្ររង បច្ចេកទេសជាន់ខ្ពស់ បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង បណ្ឌិតផងដែរពេលអនាគត។

    Source : cnc tv


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី