• ខ្សែភាពយន្តភាគដ៍ល្បីល្បាញប្រចាំប្រទេសទួគី បែបមនោសញ្ចេតនាស្នេហាផ្អែមត្រជាក់ រឿង « ស្នេហ៍គ្មានទីបញ្ចប់ ​» នឹងចាក់ផ្សាយនៅថ្ងៃទី៣០ ខែមេសា នេះហើយ ! (មានវិដេអូ)

     ថ្ងៃសុក្រ 27 ខែមេសា 2018    405 Views

    ទំហំអក្សរ៖

    ថ្មីទៀតហើយ! ជាមួយខ្សែភាពយន្តភាគដ៍ល្បីល្បាញប្រចាំប្រទេសទួគី រឿង « ស្នេហ៍គ្មានទីបញ្ចប់ » ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ និងទទួលបានពានច្រើនជាងគេប្រចាំប្រទេសទួគី ជាពិសេសគឺពាន 45th International Emmy Awards និងចូលរួមសម្ដែងដោយតារាល្បីៗ ប្រចាំប្រទេសទួគី។

    រឿង « ស្នេហ៍គ្មានទីបញ្ចប់ » ជារឿងភាគបែបមនោសញ្ចេតនាស្នេហាដ៏ផ្អែមត្រជាក់រវាងចិត្តនិងចិត្ត កំសត់យំសោក លាយឡំនិងឈុតឆាកកំប្លុកកំប្លែង ដែលធ្វើឲ្យទស្សនិកជន ទស្សនាហើយជក់ចិត្តដិតអារម្មណ៍សើចសប្បាយ និងជាពិសេសធ្វើឲ្យអ្នកទស្សនាស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួន។

    សូមកុំភ្លេចរង់ចាំតាមដានទស្សនារឿង « ស្នេហ៍គ្មានទីបញ្ចប់ ​» ដែលនឹងចាក់ផ្សាយចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១២ ថ្ងៃត្រង់ និងម៉ោង ១០ យប់ បន្ទាប់ពីរឿង « គំនុំឈាមរនាំងស្នេហ៍ » នៅលើកញ្ចក់ទូរទស្សន៍ MyTV ៕

    ចង់ដឹងថាខ្សែភាពយន្តរឿង « ស្នេហ៍គ្មានទីបញ្ចប់ » មានអត្ថន័យជ្រៀលជ្រៅយ៉ាងណានេាះសូមទស្សនាឈុតខ្លីដូចខាងក្រោមនេះ សូមអរគុណ ៖


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី