• ស្រាយ​មន្ទិល​នាយ ចឺម និង​បង​ប្អូន​ធម៌​​ស្លៀក​សំលៀក​បំពាក់​​ដូច​គូស្នេហ៍​ប្រុស​​-ស្រី

     ថ្ងៃព្រហស្បតិ៍ 07 ខែកញ្ញា 2017    4140 Views

    ទំហំអក្សរ៖

    ថ្មីៗ​នេះ​ដោយ​សារ​តែ​មាន​​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ទំនាក់​ទំនង​នាយ​ ចឺម និង​ ឈុន សុវណ្ណភក្ដី លើស​​ពី​បង​ប្អូន​ធម៌​​​អាច​ឈាន​​ដល់​​ស្នេហា​​ភេទ​ដូចគ្នា​។ ​ការ​លើក​ឡើង​ដូច្នេះ​ដោយ​សារ​តែ​អ្នក​ទាំង​ពីរ​​ស្លៀក​ពាក់​ដូច​គ្នា​ពេល​ទៅ​ណា​ម្ដង​ៗ​។

    ឆ្លើយ​តប​ទៅ​ នឹង​ពាក្យ​ចចាមអារ៉ាម​​​ខាង​លើ​នេះ​ ឈុន សុវណ្ណភក្ដី ត្រូវ​ជា​បង​ប្អូន​ធម៌​នាយ ចឺម បាន​ប្រាប់​ Sabay ថា​ ដោយ​សារ​តែ​សម័យ​នេះ​សម្បូរ​ទៅ​ដោយ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ច្រើន​ ដូច្នេះ​ហើយ​ទើប​​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​តូច​នៅ​ពេល​ពួក​គេ​ឃើញ​​បុរស​ ឬ​ ស្ត្រី​ពាក់​អាវ​ដូច​គ្នា​ តែង​តែ​​​យល់​ច្រឡំ​ និង​គិត​ថា អ្នក​ទាំង​អស់​នោះ​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​គ្នា​។

    ឈុន សុវណ្ណភក្ដី ថា៖​“ចំពោះ​ការ​គិត​ថា​ឲ្យ​តែ​អ្នក​ពាក់​​ខោអាវ​ដូច​គ្នា​សុទ្ធ​តែ​ជា​គូស្នេហ៍​គឺ​ខុស​ហើយ​បង​ ដូច​ខ្ញុំ​ និង​នាយ​ចឺម​អ៊ីចឹង​ពួក​ខ្ញុំ​ស្លៀក​ពាក់​ដូចគ្នា​តែ​មិន​បាន​ន័យ​ថា​ យើង​ទាំង​ពីរ​​ស្រឡាញ់​គ្នា​នោះ​ទេ​។ ខ្ញុំ​ស្រឡាញ់​ស្រី នាយ​ចឺម​ គាត់​ក៏​ស្រឡាញ់ស្រី ហើយ​ពួក​ខ្ញុំ​ស្លៀក​ពាក់​ដូចគ្នា​នេះ​ដោយ​សារ​តែ​យើង​ធ្លាប់​ស្បថ​ធ្វើ​ជា​បង​ប្អូន​ធម៌​ជាមួយ​គ្នា​ចិត្ត​គំនិត​ពួក​ខ្ញុំ​ក៏​ដូច​គ្នា​​”។

    ចិត្ត​គំនិត​ដូច​គ្នា​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ ឈុន សុវណ្ណភក្ដី សម្រេច​រាប់​អាន​នាយ​ ចឺម ធ្វើ​ជា​បង​ប្អូន​ធម៌​ និង​បងប្អូន​ប្អូន​ភ្លោះ​ជាមួយ​គ្នា​ទើប​ទៅ​ណា​មក​ណា​​​ត្រូវ​ស្លៀក​សំលៀក​ពាក់​ឲ្យ​ដូច​គ្នា​ ព្រោះ​ចង់​ឲ្យ​មើល​ទៅ​ដូច​បង​ប្អូន​ភ្លោះ​។ ម្ចាស់​ផលិតកម្ម​ BKS រូប​នេះ​បញ្ជាក់​៕




    អត្ថបទ៖ Sabay


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី