• អតីតអ្នកចាត់ការ Man UTD លោក Alex Ferguson ត្រូវបញ្ចូនចេញពីបន្ទប់សង្គ្រោះបន្ទាន់

     ថ្ងៃសុក្រ 11 ខែឧសភា 2018    644 Views

    ទំហំអក្សរ៖

    អតីតអ្នកចាត់ការ Man UTD លោក Alex Ferguson ត្រូវបញ្ជាក់ថា មានភាពធូរស្រាលច្រើននិងបញ្ចូនចេញពីបន្ទប់សង្គ្រោះបន្ទាន់ហើយ ក្រោយទទួលការវះកាត់ សង្រ្គោះជីវិត។ បុរសវ័យ៧៦ឆ្នាំបានទទួលការវះកាត់ កាលថ្ងៃសៅរ៍សប្តាហ៍មុន ដោយបញ្ហាឈាមហូរ ក្នុងខួរក្បាល។

    តាមការប្រកាសពីក្លិបបិសាចក្រហម អោយដឹងថា “លោក Ferguson បានផុតគ្រោះថ្នាក់ធ្ងន់ធ្ងរ និង បញ្ចូនចេញពីបន្ទប់សង្គ្រោះបន្ទាន់។ រូបលោកនឹងស្ថិតក្រោមការមើលថែ ជាអ្នកជំងឺធម្មតា នៅមន្ទីរពេទ្យ។ ក្រុមគ្រួសាររបស់លោក និងក្លិប មានភាពកក់ក្តៅចំពោះការព្រួយបារម្ភ របស់មហាជន ប៉ុន្តែសូមស្នើអោយរក្សាភាពឯកជន ដ្បិតនេះជាចំណុចសំខាន់មួយ នៃដំណើរការ ការព្យាបាល”។

    លោក Alex Ferguson ត្រូវចាត់ទុកជាអ្នកចាត់ការជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រ Man UTD ដោយបានដឹកនាំពីឆ្នាំ ១៩៨៦ដល់២០១៣ និងឈ្នះពានរង្វាន់ចំនួន៣៨ រួមទាំង UEFA Champions League ២ដង, Premier League ១៣ដង៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី