• អស់ពីកាត់តរូបភាពជាមនុស្សស្រី Justin Bieber ច្រឡំចូលបន្ទប់ទឹកស្រីទៀត

     ថ្ងៃអាទិត្យ 22 ខែមេសា 2018    2485 Views

    ទំហំអក្សរ៖

    នៅថ្ងៃទី ១៩ ខែមេសា តាមការរាយការណ៍អោយដឹងថា តារាចម្រៀង Justin Bieber បានចូលទៅក្នុងភោជនីយដ្ឋានមួយកន្លែង ដើម្បីរកទិញអាហារ មួយចំនួន។ ខណៈនោះ តារាចម្រៀងរូបនេះ បានចូលទៅបន្ទប់ក្នុងទឹក ប៉ុន្តែអ្វីដែលស្មានមិនដល់នោះគឺ លោក បានចូលបន្ទប់ទឹក សម្រាប់នារី ទៅវិញ។ អ្វីដែលធ្វើអោយគ្រប់គ្នានៅទីនោះ នាំគ្នាគិតថា Justin Bieber ដោយសារតែពាក់វ៉ែនតាខ្មៅពេក បានជាមិនបានមើលឃើញផ្លាកសញ្ញា បន្ទប់ទឹក  “ស្ត្រី”?

    បើតាមប្រភពមួយផ្សេងទៀត បាននិយាយថា តារាប្រុសរូបនេះ គេប្រហែលជាមានអារម្មណ៍ខូចចិត្ត ខ្លាំងណាស់ ដែលមិនបានទំនាក់ទំនងជាមួយ Selena Gomez ។ បន្ថែមទៀតថា ” Justin មិនបានផ្ញើរសារឬនិយាយជាមួយ Selena តាំងពីពួកគេ សម្រេចផ្ដាច់ទំនាក់ទំនង។ ដូច្នេះហើយទើប គេចង់ផ្លាស់ប្ដូរអារម្មណ៍តាងតឹងមួយនេះចេញ ដោយធ្វើអោយអ្នកគ្រប់គ្នា ពិបាកនឹងយល់ “៕

    credit : trollkhmer


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី