• អ្នកគាំទ្រកូឡុំប៊ីសម្តែងការរីករាយក្រោយបានឃើញ FIFA World Cup ផ្ទាល់ភ្នែក

     ថ្ងៃព្រហស្បតិ៍ 05 ខែមេសា 2018    1199 Views

    ទំហំអក្សរ៖

    អ្នកគាំទ្រកូឡុំប៊ីជាច្រើននាក់បានឈរតម្រង់ជួរហើយនឹងបានសម្តែងការរីករាយក្រោយបានឃើញ FIFA World Cup ផ្ទាល់ភ្នែក ក្នុងដំណើរទស្សនកិច្ចជុំវិញពិភពលោក។

    អតីតតារាបាល់ទាត់ជម្រើសជាតិបារាំង David Trezeguet បានយកពានរង្វាន់ FIFA World Cup 2018 មកដល់នៅរដ្ឋធានីប៊ូហ្គូតា ប្រទេសកូឡុំប៊ី កាលម្សិលមិញ។ ថ្លែងក្នុងឱកាសនោះអ្នកគាំទ្រកូឡុំប៊ីមួយរូបមានឈ្មោះ Chilaco បាននិយាយថា លោកមកទីនេះគឺដោយសារតែពានរង្វាន់ នេះគឺជាលើកទី១ហើយខ្ញុំបានមកកាន់ទីលានបាល់ទាត់។ អរគុណព្រះជាម្ចាស់ដែលខ្ញុំមានវត្តមាននៅទីនេះ។

    ខ្ញុំនឹងធ្វើដំណើរទៅប្រទេសរុស្ស៊ីផងដែរនៅថ្ងៃទី៧ ខែមិថុនា ខាងមុខនេះ ព្រោះខ្ញុំត្រៀមសំបុត្រយន្តហោះរួចជាស្រេចហើយ។ ពានរង្វាន់ FIFA World Cup នឹងស្ថិតនៅក្រុងបូហ្គូតាចំនួន៣ថ្ងៃ និង បង្ហាញខ្លួននៅកីឡដ្ឋាន El Campin។ បូហ្គូតា ជាប្រទេសទី៤៥ ដែលពានរង្វាន់ពិភពលោកនេះបានឆ្លងកាត់។ ដោយឡែក ក្រុមជម្រើសជាតិកូឡុំប៊ី នឹងបើកឆាកការប្រកួតពានរង្វាន់ FIFA World Cup របស់ខ្លួនដោយត្រូវប៉ះជប៉ុននៅថ្ងៃទី១៩ មិថុនា៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី