• អ្នកគាំទ្របាល់ទាត់នៅរុស្ស៊ី សាក់រូបតុក្កតា World Cup ត្រៀមអបអរកម្មវិធី ដែលដំណើរការនាប្រទេសខ្លួន

     ថ្ងៃចន្ទ 07 ខែឧសភា 2018    1848 Views

    ទំហំអក្សរ៖

    ខណៈដែលព្រឹត្តិការណ៍ FIFA World Cup 2018 កាន់តែខិតជិតមកដល់ អ្នកគាំទ្របាល់ទាត់នៅរុស្ស៊ីជាច្រើន បានរកឃើញវិធីថ្មីដើម្បីអបអរ នោះគឺការសាក់រូបតុក្កតា Mascot ដែលតំណាង អោយកម្មវិធី។
    រូបតុក្កតា Mascot ដែលមានឈ្មោះថា Zabivaka នឹងត្រូវមើលឃើញយ៉ាងទូលំទូលាយ នៅពេលដែលការប្រកួតបាល់ទាត់ពិភពលោក ដំណើរការ។ អ្នកគាំទ្រម្នាក់ឈ្មោះ Vladimir Dedov អោយដឹងថា ការដែលសាក់រូបនេះ ព្រោះវាធ្វើអោយគេនឹកឃើញថាប្រទេសរបស់គេ រួមទាំងខ្លួនគេ បានចូលរួមព្រឹត្តិការណ៍ដែលជាប្រវត្តិសាស្ត្ររបស់វិស័យបាល់ទាត់ដ៏ធំមួយនេះ។
    ព្រឹត្តិការណ៍ FIFA World Cup 2018 នឹងដំណើរការនាទីលានចំនួន១២ ក្នុងទីក្រុងចំនួន ១១របស់ប្រទេសរុស្ស៊ី ដោយចាប់ផ្តើមពីថ្ងៃទី ១៤ខែមិថុនា ដល់១៥ ខែកក្កដា ខាងមុខ៕


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី