• ​ទីបំផុត​តារាចម្រៀង​លោក នី រតនា បានសម្រេចចិត្ត​​ភ្ជាប់ពាក្យ​ហើយ ​!

     ថ្ងៃសុក្រ 27 ខែមេសា 2018    945 Views

    ទំហំអក្សរ៖

    រាជធានី​ភ្នំពេញ ៖ គ្រាន់តែនិយាយដល់ឈ្មោះ នី រតនា​ លោកអ្នកពិតជាស្គាល់មិនខានថាតើគាត់ជាអ្នកណា និងមានមុខងារជាអ្វី ។ តែលោកអ្នកពិតជាមិនទាន់ច្បាស់ទេថាតើលោក នី រតនា មានភរិយា ឬ បានភ្ជាប់ពាក្យជាមួយនារីណាម្នាក់ហើយឬនៅនេាះទេ។  លោកនី រតនា គឺជាតារាចម្រៀង វ័យក្មេងម្នាក់ ដែលមានរូបសម្រស់ស្រស់សង្ហា និងមានឈ្មោះល្បីល្បាញថែមទាំទទួលបានការស្រលាញ់ពេញចិត្តទាំងចាស់ក្មេង ទាំងក្នុងប្រទេស និងក្រៅប្រទេស។ ហើយនៅ​ទីបំផុត​តារាចម្រៀង​ លោក នី រតនា បាន​សម្រេចចិត្ត​​ភ្ជាប់ពាក្យ​ជា​ផ្លូវការ​ហើយ​ នៅ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨ ​​នេះ។ ហើយអនាគតភរិយាលោក នីរតនា ត្រូវជា​កូនស្រី​របស់​ម្ចាស់​​ហាង​លក់​ផលិត​ផល​សំអាង​​ដ៏​ធំ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ថែមទាំងមានរូបសម្រស់ស្រស់ស្អាតផងដែរ។


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី