ថ្ងៃសៅរ៏ ខែសីហា ២០១៧

កុមារ​ជនជាតិ​ឥណ្ឌា​ម្នាក់​មាន​ជំងឺ​ចម្លែក ធ្វើ​ឲ្យ​ដៃ​លូតលាស់​ធំ​ខុស​ប្រក្រតី​ប្រៀប​ដូច​ដៃ​មឹក​យក្ស ​និង​ត្រូវ​បាន​អ្នក​ភូមិ​ហៅ​កុមារ​រូប​នេះ​ថា ជា​បិសាច​ទៅ​វិញ។
កុមារ​នេះ​មាន​ឈ្មោះ Takrik អាយុ ១២​ឆ្នាំ រស់​នៅ​រដ្ឋ Uttar Pradesh ​មាន​ដៃ​​ទាំង​ពីរ​ធំ​តាំង​ពី​កំណើត​ដោយ​មិន​ដែល​ពិនិត្យ​​រោគ​វិនិច្ឆ័យ​ឡើយ​ តែ​គ្រូពេទ្យ​សន្និដ្ឋាន​ថា ​ប្រហែល​ជា​កើត​ជំងឺ​ជើង​ដំរី។ អ្នក​ស្រុក​ជា​ច្រើន​បាន​ហៅ​កុមារ​នេះ​​ជា​បិសាច និង​បន្ទោស​ថា ​មក​ពី​គេ​ត្រូវ​បណ្ដាសា​ពី​ជាតិ​មុន។ កុមារ Tarik ​សុំ​ឪពុក​ម្ដាយ​មិន​ចូល​រៀន​ទេ ព្រោះ​ខ្លាច​មិត្ត​រួម​ថ្នាក់​ខ្លាច​ដៃ​របស់​ខ្លួន។ គេ​បាន​​ធ្វើ​ការ​នៅ​ក្នុង​ហាង​លក់​តែ​មួយ​កន្លែង និង​តែង​តែ​ទទួល​ពាក្យ​ចំអក​ឡកឡឺយ​ពី​អ្នក​ជិត​ខាង និង​មិត្ត​ភ័ក្ដិ​ជា​បន្ត​បន្ទាប់។ ចាប់​តាំង​ពី​ឪពុក​របស់ Tarik ទទួល​មរណភាព គ្រួសារ​របស់​គេ​មិន​មាន​លទ្ធភាព​​យក Tarik ឲ្យ​ពេទ្យ​ពិនិត្យ​អ្វី​ទេ ប៉ុន្តែ Tarik នៅ​មាន​សុទិដ្ឋិនិយម​​ថា ថ្ងៃ​ណា​មួយ​ខ្លួន​នឹង​ទទួល​បាន​​ព្យាបាល។ កុមារ​ក្រីក្រ​រូប​នេះ​ប្រាប់​ថា "ខ្ញុំ​ចង់​កម្ចាត់​អាការៈ​បែប​នេះ​ឲ្យអស់​​​។ ខ្ញុំ​ចង់​ក្លាយ​ជា​មនុស្ស​ធម្មតា​ដូច​ក្មេង​ដទៃ​ដែល​អាច​ទៅ​សាលា​រៀន និង​រត់​លេង​បាន។ ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​នឹង​មាន​ដៃ​ធម្មតា​វិញ"៕
ប្រភព៖ Sabay

អត្ថបទទាក់ទង

ជ្រូក និង​គោ ស្ថិត​ក្នុង​ចំណោម​សត្វ​ឆ្លាត​ជាង​គេ​ទាំង១០ លើ​ផ...

ជ្រូក និង​គោ ត្រូវ​បាន​មជ្ឈដ្ឋាន​ទូ​ទៅ

ថ្ងៃចន្ទ ខែសីហា ២០១៧

ទីបំផុត​ក្រុម​គ្រួសារ​លោក អ៊ិត សេដ្ឋា ចូល​នៅ​ផ្ទះ​ថ្មី​ព្រឹ...

ក្រុម​គ្រួសារ​លោក អ៊ិត សេដ្ឋា បាន​ធ្វើ​ពិធី​សូត្រ​មន្ត​លើក​រាសី​

ថ្ងៃចន្ទ ខែសីហា ២០១៧

ដំរី​មួយ​ក្បាល​ត្រូវ​បាន​មនុស្ស​សម្លាប់ ព្រោះ​ហេតុផល​មិន​អាច...

អ្នក​ប្រមាញ់​ជនជាតិ​ឥណ្ឌា​បាន​​និយាយ​ថា​

ថ្ងៃអាទិត្យ ខែសីហា ២០១៧

ឥណ្ឌាធ្វើយុទ្ធនាការ «អត់ពាក់មួក​សុវត្ថិភាព អត់​ចាក់សាំងឲ្យ»

អាជ្ញាធរ​ស្នើ​អ្នក​លក់​ កុំ​លក់​សាំង​ឲ្យ​អ្នក​ដំណើរ​

ថ្ងៃសៅរ៏ ខែសីហា ២០១៧

កូនគោទើបកើត​ក្បាល​ដូចមនុស្ស ផ្អើល​អ្នកភូមិ​ទៅ​បន់ស្រន់

កូន​គោ​ទើប​កើត​មាន​ក្បាល​ដូច​មនុស្ស ​កំពុង​អន្ទងចិត្ត​​អ្នក​ភូមិ​

ថ្ងៃសៅរ៏ ខែសីហា ២០១៧

ជក់ចិត្ត! Arsenal និង Leicester ទាត់​ចូល​គ្នា​៧​គ្រាប់ ថ្ងៃ​...

ក្រុម​កាំភ្លើង​ធំ Arsenal

ថ្ងៃសៅរ៏ ខែសីហា ២០១៧

មតិយោបល់

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១