ថ្ងៃសៅរ៏ ខែសីហា ២០១៧

កូន​គោ​ទើប​កើត​មាន​ក្បាល​ដូច​មនុស្ស ​កំពុង​អន្ទងចិត្ត​​អ្នក​ភូមិ​ និង​អ្នក​ដំណើរ​ចូល​ទៅ​មើល​យ៉ាង​ច្រើន ព្រោះ​ជា​ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​កម្រ​បាន​ឃើញ​បំផុត។​បើ​តាម​ប្រភព​ កូន​គោ​នេះ​​​កើត​នៅ​ប្រទេស​ឥណ្ឌា ដោយ​មាន​​ភ្នែក​ពីរ ត្រចៀក​ពីរ​ និង​ច្រមុះ​មួយ​ ​មាន​សណ្ឋាន​ដូច​មនុស្ស ចំណែក​ត្រឹម.​ក​ចុះ​ក្រោម​រូប​រាង​គោ​សុទ្ធសាធ។ តែ​ជា​រឿង​គួរ​ឲ្យ​សោក​ស្ដាយ ​វា​បាន​ងាប់​បន្ទាប់​ពី​កើត​បាន​មួយ​ម៉ោង កាល​ពី​ថ្ងៃ​ម្សិលមិញ​នៅ​ទីក្រុង Muzaffarnagar រដ្ឋ Uttar Pradesh ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា។ ប៉ុន្តែ​ភ្លាម​ៗ ក្រោយ​​​ដំណឹង​នេះ​បាន​​ដឹង​ត​ៗគ្នា ​អ្នក​ភូមិ​ជិត​ឆ្ងាយ​​បាន​សម្រុក​មក​មើល​ផ្ទាល់​ភ្នែក និង​​​បន់​ស្រន់​ព្រោះ​ជឿ​ថា ​ជា​អវតារ​របស់​ព្រះ​​វិស្ណុ ​ក្នុង​សាសនា​​ហិណ្ឌូ។ ​ក្នុង​វីដេអូ​គេ​ឃើញ ​អ្នក​ភូមិ​ដាក់​​កម្រង​ផ្កា ​និង​ឱន​ក្បាល​គោរព​សាក​សព​កូន​គោ​ដែល​គេ​រក្សា​ទុក​ក្នុង​ទូ​កញ្ចក់​ក្រោយ​វា​ងាប់។ អ្នក​ស្រុក​មាន​ជំនឿ​ថា ​កូន​គោ​នេះ​​ជា​ព្រះ Gokaran ដែល​ជា​ជាតិ​ទី ២៤ ​របស់​ព្រះ​វិស្ណុ ហើយ​គេ​គ្រោង​សង់​កន្លែង​គោរព​ប្រតិបត្តិ​មួយ​ឲ្យ​កូន​គោ​នេះ​ទៀត​ផង។ ចំណែក​ម្ចាស់​គោ​លោក Raja Bhaiya Mishra អាយុ ៥៥ ​ឆ្នាំ​ និយាយ​ថា "​វា​ជា​អភូតហេតុ​មិន​ធ្លាប់​មាន​នៅ​កន្លែង​របស់​លោក។ ​មនុស្ស​រាប់​ពាន់​នាក់​បាន​​មក​ចូល​មើល ហើយ​​កូន​គោ​នឹង​យក​បូជា​នៅ ៣​ថ្ងៃ​បន្ទាប់​ទៀត រួច​សង់​ខ្ទម​មួយ​សម្រាប់​អុជ​ធូប។ ទោះ​ជា​យ៉ាង​ណា លោក Ajay Deshmukh ជា​វេជ្ជបណ្ឌិត​សត្វ​ជាន់​ខ្ពស់ និង​ជា​អ្នក​ជំនាញ​សុខភាព​​សត្វ​ព្រៃ​ឥណ្ឌា ​​មាន​​ការ​យល់​ឃើញ​ផ្សេង​​ពី​អ្នក​ភូមិ​អំពី​លក្ខណៈ​កូន​គោ និង​ពន្យល់​​បែប​វិទ្យាសាស្ត្រ​ថា​​"​វា​ជា​ករណី​មិន​ប្រក្រតី​នៃ​រូប​រាង​កាយ។ ប្រសិន​បើ​ហ្សែន​មិន​លូត​លាស់​ត្រឹម​ត្រូវ ឬ​ខុស ​វា​បណ្ដាល​ឲ្យ​អវយវៈ​​ជា​ច្រើន​ខូច​ទ្រង់​ទ្រាយ ដែល​មិន​មែន​ជា​អប្បិយជំនឿ​ឡើយ"៕ប្រភព៖ Sabay

អត្ថបទទាក់ទង

ជ្រូក និង​គោ ស្ថិត​ក្នុង​ចំណោម​សត្វ​ឆ្លាត​ជាង​គេ​ទាំង១០ លើ​ផ...

ជ្រូក និង​គោ ត្រូវ​បាន​មជ្ឈដ្ឋាន​ទូ​ទៅ

ថ្ងៃចន្ទ ខែសីហា ២០១៧

ទីបំផុត​ក្រុម​គ្រួសារ​លោក អ៊ិត សេដ្ឋា ចូល​នៅ​ផ្ទះ​ថ្មី​ព្រឹ...

ក្រុម​គ្រួសារ​លោក អ៊ិត សេដ្ឋា បាន​ធ្វើ​ពិធី​សូត្រ​មន្ត​លើក​រាសី​

ថ្ងៃចន្ទ ខែសីហា ២០១៧

ដំរី​មួយ​ក្បាល​ត្រូវ​បាន​មនុស្ស​សម្លាប់ ព្រោះ​ហេតុផល​មិន​អាច...

អ្នក​ប្រមាញ់​ជនជាតិ​ឥណ្ឌា​បាន​​និយាយ​ថា​

ថ្ងៃអាទិត្យ ខែសីហា ២០១៧

ឥណ្ឌាធ្វើយុទ្ធនាការ «អត់ពាក់មួក​សុវត្ថិភាព អត់​ចាក់សាំងឲ្យ»

អាជ្ញាធរ​ស្នើ​អ្នក​លក់​ កុំ​លក់​សាំង​ឲ្យ​អ្នក​ដំណើរ​

ថ្ងៃសៅរ៏ ខែសីហា ២០១៧

កុមាអភ័ព្វ​មានដៃធំ​​ដូច​ដំរី បែរជាត្រូវគេហៅ​ពាក្យ​មួយ​ដែល​គ្...

កុមារ​ជនជាតិ​ឥណ្ឌា​ម្នាក់​មាន​ជំងឺ​ចម្លែក

ថ្ងៃសៅរ៏ ខែសីហា ២០១៧

ជក់ចិត្ត! Arsenal និង Leicester ទាត់​ចូល​គ្នា​៧​គ្រាប់ ថ្ងៃ​...

ក្រុម​កាំភ្លើង​ធំ Arsenal

ថ្ងៃសៅរ៏ ខែសីហា ២០១៧

មតិយោបល់

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១