ថ្ងៃសៅរ៏ ខែសីហា ២០១៧

  • អាជ្ញាធរ​ស្នើ​អ្នក​លក់​ កុំ​លក់​សាំង​ឲ្យ​អ្នក​ដំណើរ​ បើ​មិន​ពាក់​មួក​សុវត្ថិភាព
  • យុទ្ធនាការ​​នេះ​ធ្លាប់​ធ្វើ​​កាល​ឆ្នាំ​មុន ដោយ​​កាត់​បន្ថយ​គ្រោះ​​អ្នក​ជិះ​ម៉ូតូ​បាន ៤០%
  • យុទ្ធនាការ​ទទួល​ការ​ស្វាគមន៍​ និង​សហការ​ពី​អ្នក​លក់​សាំង​ទាំង​អស់​ក្នុង​ក្រុង
ប៉ូលិស​ចរាចរណ៍​ឥណ្ឌា​សម្រេច​ដាក់​ចេញ​យុទ្ធនាការ​ម្ដង​ទៀត​ក្នុង​គោល​បំណង​បង្កើន​ការ​យល់​ដឹង​អំពី​សុវត្ថិភាព​តាម​ដង​ផ្លូវ​ពេល​បើក​បរ​ គឺ​គ្មាន​មួក​សុវត្ថិភាព មិន​ចាក់​សាំង​ឲ្យ​ (No Helmet No Petrol)។យុទ្ធនាការ​នេះ ធ្វើ​ឡើង​ដើម្បី​កាត់​បន្ថយ​ក្រុម​អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ដែល​មិន​ពាក់​មួក​សុវត្ថិភាព​ ដោយ​តែង​តែ​ជួប​គ្រោះ​ថ្នាក់​បាត់​បង់​ជីវិត​ត្រង់​ក្បាល។ យុទ្ធនាការ​ខាង​លើ ដាក់​ចេញ​ដោយ​អាជ្ញាធរ​​ស្រុក Kangra និង​ធ្លាប់​អនុវត្ត​ដំបូង​នៅ​ទីក្រុង Dharamshala រដ្ឋ Himachal Pradesh កាល​ពី​ខែ​សីហា ឆ្នាំ ២០១៦។ ​ប៉ូលិស​ស្រុក​បាន​ស្នើ​ដល់​គ្រប់​ម្ចាស់​កន្លែង​លក់​សាំង ​កុំ​លក់​សាំង​ឲ្យ​អ្នក​ដំណើរ​រូប​ណា​ម្នាក់​ឲ្យ​សោះ ប្រសិន​បើ​ពួក​គេ​មិន​ពាក់​មួក​សុវត្ថិភាព។ មន្ត្រី​ដដែល​រៀបរាប់​ថា "​យើង​​នឹង​បើក​កិច្ច​ប្រជុំ​ជាមួយ​ម្ចាស់​កន្លែង​លក់​សាំង​​ទាំង​អស់​ក្នុង​ស្រុក។ ពួក​គេ​​ក៏​មាន​ឆន្ទៈ​ជួយ​ប៉ូលិស​ក្នុង​យុទ្ធនាការ​នេះ​ដែរ"។ ជា​លទ្ធផល យុទ្ធនាការ​ឆ្នាំ​មុន​​បានជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​ម៉ូតូ​បាន​ចំនួន ៤០​%​ ផង​ដែរ។ ​ប្រភព​​ខាង​លើ​អះអាង​ថា សាំង​​​ក្នុង​ស្រុក​​​ប្រមាណ​ ៤០% លក់​ឲ្យ​អ្នក​ដំណើរ​ជិះ​ម៉ូតូ។ ​ក្នុង​ចំណោម​អ្នក​ជិះ​ម៉ូតូ​ទាំង​អស់​​ក្នុង​ស្រុក​មាន​ជាង ៩០% ​ហើយ​​បាន​ពាក់​មួក​សុវត្ថិភាព​ត្រឹម​ត្រូវ​។ ពេល​នេះ​ប៉ូលិស​សម្រេច​ធ្វើ​យុទ្ធនាការ​​ម្ដង​ទៀត ​នៅ​ទូទាំង​​ក្រុង Dharamshala ​រដ្ឋ​ដដែល​៕ប្រភព៖ Sabay

អត្ថបទទាក់ទង

ជ្រូក និង​គោ ស្ថិត​ក្នុង​ចំណោម​សត្វ​ឆ្លាត​ជាង​គេ​ទាំង១០ លើ​ផ...

ជ្រូក និង​គោ ត្រូវ​បាន​មជ្ឈដ្ឋាន​ទូ​ទៅ

ថ្ងៃចន្ទ ខែសីហា ២០១៧

ទីបំផុត​ក្រុម​គ្រួសារ​លោក អ៊ិត សេដ្ឋា ចូល​នៅ​ផ្ទះ​ថ្មី​ព្រឹ...

ក្រុម​គ្រួសារ​លោក អ៊ិត សេដ្ឋា បាន​ធ្វើ​ពិធី​សូត្រ​មន្ត​លើក​រាសី​

ថ្ងៃចន្ទ ខែសីហា ២០១៧

ដំរី​មួយ​ក្បាល​ត្រូវ​បាន​មនុស្ស​សម្លាប់ ព្រោះ​ហេតុផល​មិន​អាច...

អ្នក​ប្រមាញ់​ជនជាតិ​ឥណ្ឌា​បាន​​និយាយ​ថា​

ថ្ងៃអាទិត្យ ខែសីហា ២០១៧

កូនគោទើបកើត​ក្បាល​ដូចមនុស្ស ផ្អើល​អ្នកភូមិ​ទៅ​បន់ស្រន់

កូន​គោ​ទើប​កើត​មាន​ក្បាល​ដូច​មនុស្ស ​កំពុង​អន្ទងចិត្ត​​អ្នក​ភូមិ​

ថ្ងៃសៅរ៏ ខែសីហា ២០១៧

កុមាអភ័ព្វ​មានដៃធំ​​ដូច​ដំរី បែរជាត្រូវគេហៅ​ពាក្យ​មួយ​ដែល​គ្...

កុមារ​ជនជាតិ​ឥណ្ឌា​ម្នាក់​មាន​ជំងឺ​ចម្លែក

ថ្ងៃសៅរ៏ ខែសីហា ២០១៧

ជក់ចិត្ត! Arsenal និង Leicester ទាត់​ចូល​គ្នា​៧​គ្រាប់ ថ្ងៃ​...

ក្រុម​កាំភ្លើង​ធំ Arsenal

ថ្ងៃសៅរ៏ ខែសីហា ២០១៧

មតិយោបល់

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១