វីដេអូ​មួយ​ចេញ​មក​វិភាគ​ហោប៉ៅ​មេ Apple ដែល​កំពុង​ល្បី​ថា​ជា iPhone 8

ថ្ងៃចន្ទ 28 ខែសីហា 2017

ទំហំអក្សរ៖

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple លោក​ Tim Cook ដែល​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​លើ​បណ្ដាញ​​ទំនាក់​ទំនង​ Twitter ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​អ្នក​លេង​អ៊ីនធឺណិត​​កាល​ពី​ពេល​ថ្មីៗ ត្រង់​វត្ថុ​ដែល​ស្ថិត​នៅ​ហោប៉ៅ​ខោ​របស់​លោក​ មាន​​អ្នក​ខ្លះ​យល់​ថា​​​​វា​ជា​ iPhone ជំនាន់​ថ្មី (iPhone 8) ដោយ​អ្នក​ខ្លះ​ទៀ​ត​​យល់​ថា​វា​ជា​ Samsung Galaxy S8 ទៅ​វិញ ពេល​នេះ​មាន​​វីដេអូ​មួយ​ចេញ​មក​​វិភាគ​​​ហើយ​។

រីករាយ​ទស្សនា​វីដេអូ​ខាងក្រោម:

តាម​រយៈ​វីដេអូ​​ដែល​បាន​​ធ្វើការ​វិភាគ​ខាង​លើ​​នេះ​ឃើញ​ថា រូបរាង​ស្មាតហ្វូន​ដែល​នៅ​ក្នុង​ហោប៉ៅ​មេ Apple មិន​មែន​ជា Samsung Galaxy S8 ឬ iPhone 7/7plus នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​ដូច​ទៅ​នឹង​រូប​រាង​គំរូ iPhone 8 ដែល​បែក​ធ្លាយ​កន្លង​មក​បេះ​បិទ ជាមួយ​នឹង​​លក្ខណៈ​សម្បត្តិ​ខ្លះៗ​របស់ iPhone 8 ដែល​ត្រូវ​បាន​គេ​ជឿ​ថា អាច​នឹង​បំពាក់​មក​ជាមួយ​កាមេរ៉ា​ភ្លោះ​ទាំង​មុខ-ក្រោយ ភ្ជាប់​ជាមួយ​បន្ទះឈីប A11 និង​បច្ចេកវិទ្យា​ផ្សេង​ទៀត​ដូចជា FaceID ជា​ដើម។

វីដេអូ​ដែល​មាន​​អ្នក​ចូល​មើល​ជាង ៩ ម៉ឺន​ដង​ត្រឹម​រយៈពេល​តែ​មួយ​ថ្ងៃ​នេះ ក៏​បាន​សន្និដ្ឋាន​ថា Apple អាច​នឹង​ប្រកាស​ផលិតផល​ថ្មី​របស់​ខ្លួន​នៅ​ថ្ងៃ​ទី ២០ ខែ​កញ្ញា​ដែល​មាន​ដូច​ជា iOS 11, WatchOS 4, tvOS11, macOS និង iPhone ជំនាន់​ថ្មី​(iPhone 7s/iPhone 8) ដែល​អាច​នឹង​ប្រកាស​ឲ្យ Pre-Order នៅ​ថ្ងៃ​សុក្រ​ទី ២២ ខែ​កញ្ញា​ដូច​គ្នា រួម​ជាមួយ​ទំហំ​និង​តម្លៃ​ដែល​មាន​ដូច​ជា 64GB(៩៩៩ ដុល្លារ), 256GB(១ ១០០ដុល្លារ) និង 512GB(១ ៣០០ដុល្លារ)។ ដូច​នេះ មាន​តែ​រង់​ចាំ​មើល​ទាំង​អស់​គ្នា ដើម្បី​ចង់​ដឹង ថា​តើ​ការ​សន្និដ្ឋាន​នេះ អាច​នឹង​ត្រឹម​ត្រូវ​ដែរ​ទេ?

ប្រភពអត្ថបទ​៖ Sabay


 កែសម្រួលដោយ៖ ម៉ាយធីវី

អត្ថបទទាក់ទង

ថ្ងៃ​សម្រាក​អ៊ីចឹង​អត់​ដឹង​ស្លៀក​អី​មែន​ទេ? មក​មើល​ម៉ូដ​សម្លៀក​​បំពាក់​​របស់​ស្រី​ស្អាត​ទាំង​៧​រូប​នេះ

 ថ្ងៃពុធ 20 ខែកញ្ញា 2017

ការ​ជ្រើស​រើស​ម៉ូដ​សម្លៀកបំពាក់​​ឲ្យ​ស័ក្ដិសម​​ទៅ​នឹង​​ដង​ខ្លួន​

តម្លៃ​ជួល​ហាង​របស់ Jessica នៅ​សហរដ្ឋអាមេរិក ខ្ពស់កប់ពពក

 ថ្ងៃអង្គារ 19 ខែកញ្ញា 2017

ហាង​សម្លៀក​បំពាក់​ម៉ាក​ល្បី យីហោ BLANC & ECLARE

សញ្ញាណ ៥ យ៉ាង​បញ្ជាក់​ថា មិត្ត​ល្អ​បំផុត​របស់​យើង​កំពុង​ទាត់​ចោល​ហើយ

 ថ្ងៃចន្ទ 18 ខែកញ្ញា 2017

ដូច​ពាក្យ​ចាស់​តែង​និយាយ​ថា ឃ្លាន​ឆ្ងាញ់​ស្រឡាញ់​ល្អ។

ទ្រាំ​លែង​បាន​ហើយ​ ពែកមី​ ផ្ទុះ​ប្រតិកម្ម​​​បទ​ “​Look in My Eye​”(មាន​វីដេអូ​)

 ថ្ងៃអាទិត្យ 17 ខែកញ្ញា 2017

មុន​នេះ​បន្តិច​​តារា​កំប្លែង​នាយ ពែកមី

ជីវិត​អ្នក​ធាក់​ស៊ីក្លូ ហាល​ភ្លៀង​ ហាល​ខ្យល់ តែ​ចំណូល​បាន​ត្រឹម​មួយ​រស់

 ថ្ងៃសៅរ៏ 16 ខែកញ្ញា 2017

ស៊ីក្លូ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ដ៏​ពេញ​និយម​មួយ​ក្នុង​ប្រទេស​កម្ពុជា

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១