ឪពុក​ ឃីម​ ឌីម៉ា​ ប្រាប់​ពី​ចំណុច​ត្រូវ​ប្រយ័ត្ន​ពេល​ប៉ះ​ថៃ​យក​មេដាយ​មាស​រសៀល​នេះ

ថ្ងៃអង្គារ 29 ខែសីហា 2017

ទំហំអក្សរ៖

លោក​ ហេង​ ប៊ុនឃីម​ ឆ្លៀត​ប្រាប់​ពី​ចំណុច​ខ្លាំង​របស់​កីឡាករ​ថៃ​មួយ​ចំនួន​ដល់​កូន​ប្រុស​ ឃីម​ ឌីម៉ា​ នឹង​ត្រូវ​ប្រយ័ត្ន​ខ្លាំង​បំផុត​នៅ​ពេល​វាយទៅ​លើ​ដៃ​គូ​ ព្រោះ​អ្នក​ប្រដាល់​រូប​នេះ​ពូកែ​ទាត់​ឆ្មក់​ណាស់។​

ហេង​ ប៊ុនឃីម​ ដែល​ជា​ឪពុក​បង្កើត​របស់​នាគ​ខ្មៅ​ ឃីម​ ឌីម៉ា​ បាន​ឲ្យ​ដឹង​មុន​នេះ​ថា​ លោក​មិន​សូវ​ជា​បារម្ភ​ណាស់​ណា​នោះ​ទេ​ ព្រោះ​មើល​ឃើញ​ថា​កូន​ប្រុស​របស់​លោក​បាន​ហ្វឹកហាត់​គ្រប់គ្រាន់​ សម្រាប់​ការ​ប្រកួត​នៅ​ស៊ីហ្គេម​នេះ​ ហើយ​២ប្រកួត​មុន​ៗ​នោះ​ ឌីម៉ា​ ក៏​មាន​កម្លាំង​ស៊ុហ្វ​ល្អ​ដែរ។​

ឪពុក​ជើង​ខ្លាំង​រូប​នេះ​បន្ថែម​ទៀត​ថា​ ចំពោះ​កីឡាករ​ថៃ​ដែល​នឹង​ត្រូវ​ប៉ះ​ ឌីម៉ា​ នៅ​រសៀល​នេះ​ គេ​ពូកែ​ទាត់​ឆ្មក់​ឆ្វេង​ ហើយ​ធ្ងន់​ទៀត​ផង​ ដូច្នេះ​អ្វី​ដែល​ត្រូវ​ប្រយ័ត្ន​បំផុត​នោះ​ គឺ​ពេល​ចូល​ទៅ​វាយ​ត្រូវ​ប្រយ័ត្ន​ខាង​ឆ្វេង​​ខ្លាំង​បំផុត។​ ការ​វាយ​ឆ្មក់​លឿន​ដូច​នេះ​ ប្រសិន​បើ​ដៃ​គូ​សម្រុក​ដើរ​ចូល​ដោយ​ធ្វេសប្រហែស​នោះ​ នឹង​ត្រូវ​ជាក់​ជា​មិន​ខាន​ អាច​នឹង​សន្លប់​ដោយ​ក្បាច់​ទាត់​ផ្កាប់​ចាន​តែ​ម្ដង។​ នៅ​ពេល​ដែល​កូន​ប្រុស​លោក​ចង់​វាយ​ឲ្យ​ដៃ​គូ​ ឬ​ផ្ដួល​ដៃ​គូ​នោះ​ គួរ​ណាស់​ញ៉ាក​មុន​សិន​ចាំ​ចូល​វ៉ៃ​ម្ដង​ទៀត។​

គូ​បញ្ជាក់​ថា​ កីឡាករ​ ឃីម​ ឌីម៉ា​ ដែល​ជា​កូន​ប្រុស​លោក​ ហេង​ ប៊ុនឃីម​ ត្រូវ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជា​មួយ​កីឡាករ​ថៃ​ Chonlawit P​ ក្នុង​ប្រភេទ​ទម្ងន់​ ៦៣.៥​ គីឡូក្រាម​ ដើម្បី​ដណ្ដើម​មេដាយ​មាស​នៅ​ព្រឹត្តិការ​កីឡា​ស៊ីហ្គេម​លើក​ទី២៩​នេះ​ ពួក​គេ​នឹង​ប្រកួត​ចាប់​ពី​ម៉ោង​ ១សៀល​នៅ​កម្ពុជា៕​

ប្រភពអត្ថបទ៖ Sabay


 កែសម្រួលដោយ៖ ម៉ាយធីវី

អត្ថបទទាក់ទង

ថ្ងៃ​សម្រាក​អ៊ីចឹង​អត់​ដឹង​ស្លៀក​អី​មែន​ទេ? មក​មើល​ម៉ូដ​សម្លៀក​​បំពាក់​​របស់​ស្រី​ស្អាត​ទាំង​៧​រូប​នេះ

 ថ្ងៃពុធ 20 ខែកញ្ញា 2017

ការ​ជ្រើស​រើស​ម៉ូដ​សម្លៀកបំពាក់​​ឲ្យ​ស័ក្ដិសម​​ទៅ​នឹង​​ដង​ខ្លួន​

តម្លៃ​ជួល​ហាង​របស់ Jessica នៅ​សហរដ្ឋអាមេរិក ខ្ពស់កប់ពពក

 ថ្ងៃអង្គារ 19 ខែកញ្ញា 2017

ហាង​សម្លៀក​បំពាក់​ម៉ាក​ល្បី យីហោ BLANC & ECLARE

សញ្ញាណ ៥ យ៉ាង​បញ្ជាក់​ថា មិត្ត​ល្អ​បំផុត​របស់​យើង​កំពុង​ទាត់​ចោល​ហើយ

 ថ្ងៃចន្ទ 18 ខែកញ្ញា 2017

ដូច​ពាក្យ​ចាស់​តែង​និយាយ​ថា ឃ្លាន​ឆ្ងាញ់​ស្រឡាញ់​ល្អ។

ទ្រាំ​លែង​បាន​ហើយ​ ពែកមី​ ផ្ទុះ​ប្រតិកម្ម​​​បទ​ “​Look in My Eye​”(មាន​វីដេអូ​)

 ថ្ងៃអាទិត្យ 17 ខែកញ្ញា 2017

មុន​នេះ​បន្តិច​​តារា​កំប្លែង​នាយ ពែកមី

ជីវិត​អ្នក​ធាក់​ស៊ីក្លូ ហាល​ភ្លៀង​ ហាល​ខ្យល់ តែ​ចំណូល​បាន​ត្រឹម​មួយ​រស់

 ថ្ងៃសៅរ៏ 16 ខែកញ្ញា 2017

ស៊ីក្លូ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ដ៏​ពេញ​និយម​មួយ​ក្នុង​ប្រទេស​កម្ពុជា

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១