ធនាគារឯកទេសវីង(Wing)ទទួលបានពាន់រង្វាន់ធុរកិច្ចអាស៊ាន (ASEAN BUSINESS AWARD) សំរាប់ឆ្នាំ២០១៧

ថ្ងៃព្រហស្បតិ៍ 07 ខែកញ្ញា 2017

ទំហំអក្សរ៖

ធនាគារឯកទេសវីងទទួលបានពាន់រង្វាន់ធុរកិច្ចអាស៊ាន (ASEAN BUSINESS AWARD) សំរាប់ឆ្នាំ២០១៧ ពីប្រធានាធិបតីនៃប្រទេសហ្វីលីពីន ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាស៊ាន២០១៧ ពានរង្វាន់នេះគឺជាពានដែលធនាគារឯកទេសវីងទទួលបានជោគជ័យអាជីវកម្មបំផុតក្នុងតំបន់អាស៊ាន។

 

បន្ទាប់ពីបានបំរើសេវាកម្មបានយ៉ាងល្អរបស់ធនាគារឯកទេសវីង នាល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ធនាគារឯកទេសវីងត្រូវបានគណៈកម្មការវាយតម្លៃគ្រប់ប្រទេសក្នុងតំបន់អាស៊ានបានធ្វើការវាយតម្លៃ វិនិច្ជ័យ និងសំរេច ផ្តល់ជូននូវពាន់រង្វាន់ធុរកិច្ចអាស៊ាន (ASEAN BUSINESS AWARD) សំរាប់ឆ្នាំ២០១៧ ក្នុងទីក្រុងម៉ានីល នៅប្រទេសហ្វីលីពីន ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាស៊ាន២០១៧ ។

 

 

នៅក្នុងពិធីផ្តល់ជូនពានរង្វាន់នេះមានការអញ្ញើញចូលរួមជាអធិបតីភាពដោយ ឯកឧត្តម រ៉ូទ្រីហ្គោ ឌូទ័រតេ ប្រធានាធិបតី នៃប្រទេសហ្វីលីពីន និងមានរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានទាំងដប់ប្រទេស ព្រមទាំងមានចូលរួមពីបណ្តាវិស័យឯកជននានាក្នុងតំបន់អាស៊ានផងដែរ។ ក្នុងឪកាសនៃការអញ្ជើញទទួលពាន់រង្វាន់ធុរកិច្ចអាស៊ាន (ASEAN BUSINESS AWARD) សំរាប់ឆ្នាំ២០១៧នេះពីប្រធានាធិបតីនៃប្រទេសហ្វីលីពីននេះ គឺមានវត្តមានលោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង និងលោកជំទាវ ម៉ៅ ចំណាន អគ្គនាយករងធនាគារឯកទេសវីង។

 


 

សូមជំរាបថា ពានរង្វាន់នេះគឺជាពានដែលធនាគារឯកទេសវីងទទួលបានជោគជ័យអាជីវកម្មបំផុតក្នុងតំបន់អាស៊ាន។ ការផ្តល់ជូននូវពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០១៧ដល់ធនាគារឯកទេសវីងពីសំណាក់ប្រធានាធិបតី នៃប្រទេសហ្វីលីពីននាពេលនេះគឺមានលក្ខណៈសុក្រឹត្យ ច្បាស់លាស់ ត្រឹមត្រូវ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឯកជនបណ្តាប្រទេសអាស៊ានក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងជួយអភិវឌ្ឍន៏សហគមន៏អាស៊ាន។ ដោយមានការវិនិច្ជ័យច្បាស់លាស់ពីបណ្តាក្រុមប្រឹក្សាធុរកិច្ចតាមប្រទេសអាស៊ានបានឃើញថា ធនាគារឯកទេសវីងជាធនាគារដែលទទួលបានជោគជ័យអាជីវកម្មបំផុតក្នុងតំបន់អាស៊ាន។

 


អត្ថបទ និងរូបភាព ៖ ហ៊ន សុភ័ក្រ


 កែសម្រួលដោយ៖ ម៉ាយធីវី

អត្ថបទទាក់ទង

ថ្ងៃ​សម្រាក​អ៊ីចឹង​អត់​ដឹង​ស្លៀក​អី​មែន​ទេ? មក​មើល​ម៉ូដ​សម្លៀក​​បំពាក់​​របស់​ស្រី​ស្អាត​ទាំង​៧​រូប​នេះ

 ថ្ងៃពុធ 20 ខែកញ្ញា 2017

ការ​ជ្រើស​រើស​ម៉ូដ​សម្លៀកបំពាក់​​ឲ្យ​ស័ក្ដិសម​​ទៅ​នឹង​​ដង​ខ្លួន​

តម្លៃ​ជួល​ហាង​របស់ Jessica នៅ​សហរដ្ឋអាមេរិក ខ្ពស់កប់ពពក

 ថ្ងៃអង្គារ 19 ខែកញ្ញា 2017

ហាង​សម្លៀក​បំពាក់​ម៉ាក​ល្បី យីហោ BLANC & ECLARE

សញ្ញាណ ៥ យ៉ាង​បញ្ជាក់​ថា មិត្ត​ល្អ​បំផុត​របស់​យើង​កំពុង​ទាត់​ចោល​ហើយ

 ថ្ងៃចន្ទ 18 ខែកញ្ញា 2017

ដូច​ពាក្យ​ចាស់​តែង​និយាយ​ថា ឃ្លាន​ឆ្ងាញ់​ស្រឡាញ់​ល្អ។

ទ្រាំ​លែង​បាន​ហើយ​ ពែកមី​ ផ្ទុះ​ប្រតិកម្ម​​​បទ​ “​Look in My Eye​”(មាន​វីដេអូ​)

 ថ្ងៃអាទិត្យ 17 ខែកញ្ញា 2017

មុន​នេះ​បន្តិច​​តារា​កំប្លែង​នាយ ពែកមី

ជីវិត​អ្នក​ធាក់​ស៊ីក្លូ ហាល​ភ្លៀង​ ហាល​ខ្យល់ តែ​ចំណូល​បាន​ត្រឹម​មួយ​រស់

 ថ្ងៃសៅរ៏ 16 ខែកញ្ញា 2017

ស៊ីក្លូ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ដ៏​ពេញ​និយម​មួយ​ក្នុង​ប្រទេស​កម្ពុជា

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១