កែវ វាសនា​ ត្រូវ​​ប្រពន្ធ​ទម្លាយ​អាថ៌កំបាំង​ខ្ទេច​​អស់​​គ្មាន​សល់​

ថ្ងៃសុក្រ 08 ខែកញ្ញា 2017

ទំហំអក្សរ៖

តារា​ចម្រៀង​ កែវ វាសនា ត្រូវ​បាន​ប្រពន្ធ​របស់​ខ្លួន​ទម្លាយ​អាថ៌កំបាំង​គ្មាន​សល់​​បន្ទាប់​ពីរ​រស់​នៅ​ជាមួយ​គ្នា​ជាង​១​ឆ្នាំ​មក​នេះ​។

លឹម លីសុគន្ធារី​ ជា​ប្រពន្ធ​តារា​ចម្រៀង​ខាង​លើ​នេះ​បាន​រៀប​រាប់​​មក​កាន់​ Sabay ថា​ ក្រោយ​ពី​រួម​រស់​ជាមួយ​គ្នា​អស់​រយៈ​ពេល​ជាង​១​ឆ្នាំ​មក​នេះ​​ទើប​នាង​ដឹង​ថា​​ស្វាមី​របស់​ខ្លួន​ជា​មនុស្ស​ប្រុស​បែប​ណា​។ “បង​ស្នា​ គាត់​ជា​ស្វាមី​ល្អ​បំផុត​សម្រាប់​ខ្ញុំ​ គាត់​ស្រឡាញ់​ប្រពន្ធ​ស្រឡាញ់​កូន​​ខ្លាំង​ណាស់​មិន​ដែល​ធ្វើ​ឲ្យ​ ខ្ញុំ​ពិបាក​ចិត្ត​អ្វី​ឡើយ​”។

ប្រពន្ធ​ម្ចាស់​បទ​ “​ទុក​ពេល​ឲ្យ​បង​ក្លាយ​​ជា​សេដ្ឋី​” រូប​នេះ​បន្ថែម​ថា​ ចាប់​តាំង​ពី​រៀប​ការ​ជាមួយ​គ្នា​រហូត​ដល់​បាន​កូន​ប្រុស​១​ជា​ចំណង​ដៃ​ កែវ វាសនា មិន​ដើរ​លេង​ផឹក​ស៊ី​ជាមួយ​ពួក​ម៉ាក់​ ចោល​នាង​ដាច់​យប់​​នោះ​ទេ​។ បើ​ទៅ​ច្រៀង​តាម​ខេត្ត​វិញ​ក្រោយ​ពី​ច្រៀង​ចប់​ឡើង​មក​ភ្នំពេញ​វិញ​ទាំង​យប់​ដើម្បី​មក​ជួប​មុខ​ប្រពន្ធ​កូន​​ដែល​រង់​ចាំ​នៅ​ផ្ទះ​។

“​បង​ស្នា មុន​គាត់​ទៅ​ណា​មក​ណា​ តែង​តែ​ប្រាប់​ដំណឹង​ឲ្យ​ខ្ញុំ​ដឹង​គ្រប់​ពេល​ មាន​ពេល​ខ្លះ​ខ្ញុំ​ខឹង​គាត់​ តែ​សម្រាប់​គាត់​វិញ​មិន​ដែល​ខឹង​ខ្ញុំ​ម្ដង​​ណា​ឡើយ​ ហើយ​តែង​តែ​តាម​លួង​លោម​ខ្ញុំ​ សូម្បី​តែ​ប្រើ​ពាក្យ​ធ្ងន់​ដាក់​ខ្ញុំ​ក៏​មិន​ធ្លាប់​ដែរ​បង​”។ អ្នកនាង លឹម លីសុគន្ធារី បញ្ជាក់​៕

អត្ថបទ៖ Sabay


 កែសម្រួលដោយ៖ ម៉ាយធីវី

អត្ថបទទាក់ទង

ថ្ងៃ​សម្រាក​អ៊ីចឹង​អត់​ដឹង​ស្លៀក​អី​មែន​ទេ? មក​មើល​ម៉ូដ​សម្លៀក​​បំពាក់​​របស់​ស្រី​ស្អាត​ទាំង​៧​រូប​នេះ

 ថ្ងៃពុធ 20 ខែកញ្ញា 2017

ការ​ជ្រើស​រើស​ម៉ូដ​សម្លៀកបំពាក់​​ឲ្យ​ស័ក្ដិសម​​ទៅ​នឹង​​ដង​ខ្លួន​

តម្លៃ​ជួល​ហាង​របស់ Jessica នៅ​សហរដ្ឋអាមេរិក ខ្ពស់កប់ពពក

 ថ្ងៃអង្គារ 19 ខែកញ្ញា 2017

ហាង​សម្លៀក​បំពាក់​ម៉ាក​ល្បី យីហោ BLANC & ECLARE

សញ្ញាណ ៥ យ៉ាង​បញ្ជាក់​ថា មិត្ត​ល្អ​បំផុត​របស់​យើង​កំពុង​ទាត់​ចោល​ហើយ

 ថ្ងៃចន្ទ 18 ខែកញ្ញា 2017

ដូច​ពាក្យ​ចាស់​តែង​និយាយ​ថា ឃ្លាន​ឆ្ងាញ់​ស្រឡាញ់​ល្អ។

ទ្រាំ​លែង​បាន​ហើយ​ ពែកមី​ ផ្ទុះ​ប្រតិកម្ម​​​បទ​ “​Look in My Eye​”(មាន​វីដេអូ​)

 ថ្ងៃអាទិត្យ 17 ខែកញ្ញា 2017

មុន​នេះ​បន្តិច​​តារា​កំប្លែង​នាយ ពែកមី

ជីវិត​អ្នក​ធាក់​ស៊ីក្លូ ហាល​ភ្លៀង​ ហាល​ខ្យល់ តែ​ចំណូល​បាន​ត្រឹម​មួយ​រស់

 ថ្ងៃសៅរ៏ 16 ខែកញ្ញា 2017

ស៊ីក្លូ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ដ៏​ពេញ​និយម​មួយ​ក្នុង​ប្រទេស​កម្ពុជា

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១