តើអ្នកធ្លាប់ស្គាល់ប្រវត្តិ អ្នកអត្ថធិប្បាយកីឡា លោក ស៊ីថូ ណាថាន់ហើយឬនៅ?

ថ្ងៃសុក្រ 06 ខែតុលា 2017

ទំហំអក្សរ៖

លោកអ្នកប្រហែលបានជាបានស្គាល់ហើយ បុរសដែលសំបូរទៅដោយវោហាស័ព្ទ ជាមួយនឹងស្នាមញញឹមដ៏ស្រស់ប្រិមប្រិយ នៅក្នុងកញ្ចក់ទូរទស្សន៍  CBS ( CTN CNC My TV) ផ្នែកកីឡាប្រដាល់ និងបាល់ទាត់ ដ៏ល្បីឈ្មោះមួយរូប គឺលោក សុីថូ ណាថាន។ ទស្សនិកជនទំនងជាធ្លាប់ចូលចិត្តទឹកដមសម្លេងរបស់ លោក ស៊ីថូ ណាថាន ក្នុងកម្មវិធី កីឡាកាស ដែលពិតជាប៉ិនប្រសព្វ ផ្លាស់ប្តូរ តិចនិចសម្លេងទៅតាមតួអង្គនីមួយៗក្នុងសាច់កម្មវិធី  កំប្លែងក៏មាន បែបខឹងបន្តិចក៏មាន ហើយអ្វីជាពិសេសនោះ លោក មានសមត្ថភាពពិសេសមួយ គឺការអត្ថធិប្បាយរបស់លោក គឺមានលក្ខណៈធម្មជាតិ និង ងាយយល់។

ចំនុចពិសេសមួយទៀតរបស់លោក គឺ ឧស្សាហ៏ញញឹម !តើមានអ្វីខ្លះ ដែលលោកអ្នកមិនទាន់បានជ្រាបអំពីលោក ស៊ីថូ ណាថាន ?នៅថ្ងៃនេះ The Truth នឹងនាំលោកអ្នកអោយស្គាល់ និង បានជ្រាបពីប្រវត្តិរបស់ លោក ស៊ីថូ ណាថាន  ថាតើទម្រាំតែមានជោគជ័យ និងគាំទ្រកម្រិតនេះ លោកបានឆ្លងកាត់ បទពិសោធន៏អ្វីខ្លះ?

បុរសជោគជ័យម្នាក់ ក្នុងវិស័យអត្ថធិប្បាយកម្មវិធីកីឡា លោក ស៊ីថូ ណាថាន មានដើមកំណើតនៅជំរុំសាយធូ នាឆ្នាំ១៩៨៤ គឺគ្រាដែលប្រជាជនខ្មែរជាច្រើនសែននាក់ រត់ភៀសខ្លួនទៅនៅព្រំដែនថៃ ក្រោយពេលបញ្ចប់សង្គ្រាមប្រល័យពូជសាសន៏ ប៉ុល ពត។

លោក ស៊ីថូ ណាថាន មានប្អូនប្រុសម្នាក់គត់ ឈ្មោះថា សេរី ទីតូ

ក្រុមគ្រួសាររបស់លោក បានធ្វើមាតុភូមិនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ នាអំឡុងឆ្នាំ១៩៩០ ដូចគ្រួសារដ៏ទៃទៀតដែរ ហើយបានស្នាក់អាស្រ័យនៅឯខេត្តបាត់ដំបង​ នៅពេលដែលដែលលោកមានវ័យ ៩ឆ្នាំ។

លោក ស៊ីថូ ណាថាន មានម្តាយជាអ្នកគ្រូបង្រៀន និងជាអ្នកគ្រូពេទ្យម្នាក់ នៅខេេត្តបាត់ដំបង គឺអ្នកស្រី ជ័យ ស៊ីផូ ដែលសព្វថ្ងៃនេះ ម្តាយរបស់លោក គឺជាម្ចាស់មជ្ឈមណ្ឌលកុមារកំព្រា និង អភិវឌ្ឍន៏សហគមន៏ OCCO ។

ឆ្នាំ១៩៩៧ លោកបានមកបន្តការសិក្សាជាមួយឳពុកនៅរាជធានីភ្នំពេញ នាវិទ្យាល័យ បាក់ទូក។ ឆ្នាំ២០០១លោកបានបន្តរៀនមហាវិទ្យាល័យផ្នែកព័តមានវិទ្យា។ អំឡុងពេលសិក្សាថ្នាក់មហាវិទ្យាល័យ លោក ស៊ីថូ ណាថាន ឆ្លៀតឱកាសរកចំណូល ខាងក្រៅដូចជា សរសេរប៉ារ៉ូលរឿងភាគ (ថៃ), និពន្ធបទចំរៀង និងរៀនកាត់តកម្មវិធីកីឡា ដែលជំនាន់នោះស្ថានីយ៍ទូរទស្សន៍CTNទើបតែកកើតថ្មីៗ។ លោកបានចូលបំរើការពេញសិទ្ធក្នុងអំឡុងឆ្នាំ២០០៥ក្នុងនាមជាអ្នកកាត់ត។ ក្រោយមក ស្ថានីយ៍ត្រូវការបុគ្គលិកពិធីករកីឡាបន្ថែម ព្រោះពិធីករជើងចាស់ (តាន់ ណាវុធ) បានទៅ រស់នៅសហរដ្ឋអាមេរិក ទើបលោក ម៉ា សេរី ផ្តល់ឱកាសអោយលោកសាកល្បង។ ដោយសារតែចំណង់ចំណូលចិត្តស្រាប់ផងនោះ បានធ្វើអោយលោកចាប់ជំនាញនេះបាន និងបន្តភាពល្បីល្បាញមកទល់បច្ចុប្បន្ន។ ទាំងវ័យឆ្លាត រហ័ស និង ប៉ិនប្រសព្វ លោកស៊ីថូ ណាថាន ហាក់ទទួលបានឱកាសការងារល្អៗជាច្រើន មិនត្រឹមតែក្នុងស្ថាន៏យ៏ផ្សាយ​ តែក្រុមហ៊ុនធំៗ និង ព្រឹិត្តិការណ៏កីឡាផ្សេងៗទៀត គឺជាញឹកញាប់មានវត្តមានរបស់លោកជានិច្ច។ នៅកំលោះមិនបានយូរ លោកស៊ីថូ ណាថាន់ បានរៀបអាពាហ៍ ពិពាហ៍នាចុងឆ្នាំ២០១២ និងដោយទទួលចំណងដៃកូនស្រីដ៏ស្រស់ស្អាត២នាក់។ លោកបានស្គាល់ភរិយា និង ចាប់ផ្តើមមានស្នេហាតាំងពីឆ្នាំអំឡុងឆ្នាំ២០០២ មកម្ល៉េះ។ ជាមួយគ្នានេះដែរ កាលពីថ្ងៃទី ០២ តុលា លោក ស៊ីថូ ណាថាន់ បានប្រារព្វពីធីខួប២ឆ្នាំរបស់ កូនស្រីទីរបស់ខ្លួន ណាថាន ដាវីន ដោយពិធីនេះមានការចូលរួមពីបងប្អូនកូនក្មួយ បែបញ៉ាំស៊ុបជាលក្ខណៈគ្រួសារ។ រឿងពិតមួយទៀត គឺលោក ស៊ីថូ ណាថាន ជាកូនប្រុសបង្កើតរបស់លោក ម៉ា សេរី ដែលជាស្ថាបនិក កម្មវិធីកីឡារបស់ក្រុមហ៊ុនCBS (CTN, MYTV, CNC) ដ៏ល្បីល្បាញមួយ តែអនិច្ចាលោកបានលាចាកលោកនេះទៅហើយ។

  

តើលោក ស៊ីថូ ណាថាន នឹងអាចបំពេញបំណងប្រាថ្នារបស់ឪពុកបានទេ ?

ប្រភពអត្ថបទ៖ Thetruthkh


 កែសម្រួលដោយ៖ ម៉ាយធីវី

អត្ថបទទាក់ទង

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១