សប្តាហ៍នេះ បាល់ទាត់ក្នុងសាលជាតិក្លៀឆ្នាំ២០១៧ដំណាក់កាលទី២បញ្ចប់តាមពូល

ថ្ងៃសៅរ៏ 07 ខែតុលា 2017

ទំហំអក្សរ៖

ការប្រកួតបាល់ទាត់ក្នុងសាលជាតិឆ្នាំ២០១៧ ថ្ងៃសៅរ៍ អាទិត្យ សប្តាហ៍នេះនឹងបិទបញ្ចប់ ទំាងពីរពូលដើម្បីយកក្រុម៤ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។យប់ថ្ងៃសៅរ៍ ទី៣០មានការប្រកួតចំនួន ២គូក្នុងនោះក្រុម Fan Sport FT ត្រូវប៉ះក្រុម B.A United ខណៈក្រុមកំពូលតារាងក្នុងពូល B UYFC Komchaymea ត្រូវជួបក្រុម Down Town Sport ។Fan Sport FT និង B.A United អស់ឪកាសឡើងទៅវគ្គបន្តដូចគ្នា ស្របពេល Down Town Sport ត្រូវឈ្នះជាដាច់ខាតដើម្បីមានសិទ្ធទៅវគ្គ៤ក្រុមចុងក្រោយ ចំណែក UYFC Komchaymea បានឡើងជាស្រាចដោយ៣ប្រកួតឈ្នះទាំង៣ប្រកួត ។Fan Sport FT និង B.A United អស់ឪកាសឡើងទៅវគ្គបន្តដូចគ្នា ស្របពេល Down Town Sport ត្រូវឈ្នះជាដាច់ខាតដើម្បីមានសិទ្ធទៅវគ្គ៤ក្រុមចុងក្រោយ ចំណែក UYFC Komchaymea បានឡើងជាស្រាចដោយ៣ប្រកួតឈ្នះទាំង៣ប្រកួត ។


សម្រាប់ថ្ងៃអាទិត្យនឹងមានការប្រកួតចំនួន២គូទៀតដែលធ្វើឡើងនៅ ទីលាន Clear Arena នៃមជ្ឃមណ្ឌលកីឡា The Blue ចាប់ពីម៉ោង ៤ រសៀលតទៅក្នុងនោះ យុវជន៧មករា ប៉ះក្រុម Home Sport FC និងក្រុម អាណាចក្របៃតង ប្រកួតជាមួយ Panda FC ។ក្រុមដែលមានឈ្មោះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមានពីររួចហើយគឺ UYFC Komchaymea និង ឆន្ទៈកីឡា ហើយសម្រាប់សប្តាហ៍ទី១០នេះត្រូវចម្រាញ់យកពីរក្រុមបន្ថែមទៀត ។សូមបញ្ជាក់ថា៖ ស្ថានីយ៍ទូរទស្សន៍ MYTV ធ្វើការផ្សាយផ្ទាល់ការប្រកួតបាល់ទាត់ក្នុង សាលជាតិឆ្នាំ២០១៧រៀងរាល់ថ្ងៃសៅរ៍ចាប់ពីម៉ោង ៨ យប់ ៕




 


 កែសម្រួលដោយ៖ ម៉ាយធីវី

អត្ថបទទាក់ទង

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១