ឈិន ឡុង ត្រូវកូនស្រីបំបាក់មុខ ដោយការប្រកាសឱ្យមហាជនដឹងថា…

ថ្ងៃអង្គារ 10 ខែតុលា 2017

ទំហំអក្សរ៖

កូនស្រី​បង្កើត​របស់​តារា​សម្តែង​ក្បាច់គុណ​ចិន​ដ៏​ល្បី Jackie Chan ឬ ឈិន ឡុង នាង Etta Ng បាន​បង្ហោះ​រូបថត​ថ្មី​មួយ​លើ​បណ្តាញ​សង្គម Instagram និង បានប្រកាស​យ៉ាង​ជាក់ច្បាស់​ថា ​ខ្លួន​ជា​ភេទ​ទី​បី​ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ។​ ​ក្មេងស្រី​ជំទង់​វ័យ ១៧ ឆ្នាំ​រូបនេះ​បាន​បង្ហោះ​រូបថត​មនុស្ស​ម្នាក់​ឈរ​ថ្មឹ​ង​ក្នុង​ទីង​ងឹ​ង ដែលមាន​ផ្ទាំង​ខាងក្រោយ​ចម្រុះ​ពណ៌ ហើយ​មានភ្ជាប់​បន្ត​ដោយ​អក្សរ #lgbtqai #lgbt #lesbian #androgynous ។

ការសរសេរ​យ៉ាងនេះ​ហាក់បីដូចជា នាង​ប្រកាស​ឱ្យ​គេឯង​ដឹងថា ​ខ្លួន​ជា​ភេទ​ទី​បី ហើយ​ទង្វើ​របស់​នាង​នេះ​កំពុង​ធ្វើឱ្យ​កក្រើក​បណ្តាញ​សង្គម​យ៉ាងខ្លាំង ដែល​គេ​ឃើញ​មានការ​ប្រតិកម្ម​ពី​បណ្តា​អ្នកលេង​អ៊ី​ន​ធឺរ​ណេ​ត​ជាច្រើន ដោយ​ខ្លះ​គាំទ្រ​ចំពោះ​ភាពក្លាហាន​នេះ និង ខ្លះទៀត​បាន​រិះគន់​នាង ។ គួរ​បញ្ជាក់ដែរថា បច្ចុប្បន្ន នាង Etta កំពុង​រស់នៅក្នុង​ហុងកុង​ជាមួយ​មិត្តស្រី Andi Autumn ជនជាតិ​កាណាដា អាយុ ៣០ ឆ្នាំ ដែល​អ្នក​ទាំងពីរ​ក៏​ធ្លាប់​ត្រូវគេ​លួច​ថត​បាន​សកម្មភាព​លួច​ឱបថើប​គ្នា​ក្នុង​ជណ្តើរយន្ត​ម្តង​រួចមកហើយ ៕ 

ប្រភពអត្ថបទ៖ Pmhotnews


 កែសម្រួលដោយ៖ ម៉ាយធីវី

អត្ថបទទាក់ទង

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១