បើជាអ្នករំភើបទេ? សន ផល្លីកា ត្រូវសង្សារ លេងសុទ្ធតែយកឡាន មកចតឱ្យដល់មុខផ្ទះបែបនេះ!

ថ្ងៃអង្គារ 10 ខែតុលា 2017

ទំហំអក្សរ៖

ភ្នំពេញ៖ តារាស្រីវ័យក្មេងកញ្ញា សន ផល្លីកា បានចាប់អាជីពជាអ្នកចម្រៀងអស់រយៈពេលយូរមកហើយ។ ប៉ុន្តែប្រជាប្រិយភាព និងការគាំទ្រសម្រាប់តារាចម្រៀងរូបនេះហាក់ដូចជានៅមានកម្រិតមួយនៅឡើយ ហើយគេក៏មិនសូវឃើញកញ្ញាចេញបទចម្រៀងថ្មីៗច្រើនដូចតារាចម្រៀងដទៃរួមផលិតកម្មដែរ។

ប៉ុន្តែទោះបីជាដូច្នេះក្តីកញ្ញា សន ផល្លីកា ក៏ធ្វើឱ្យអ្នកគាំទ្រ និងមិត្តភក្តិកញ្ញាជាច្រើននាក់មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែម្សិលមិញនេះកញ្ញាបានទទួលនូវកាដូជាទីគាប់ចិត្តពីសង្សារជាទីស្រលាញ់របស់ខ្លួនយកមកដាក់ដល់ពីមុខផ្ទះតែម្តង។

ហើយកាដូនោះ គឺជារថយន្តស៊េរីថ្មីទំនើបមួយគ្រឿងម៉ាក Mazda ដែលមានតម្លៃថ្លៃខ្ទង់ម៉ឺនដុល្លារផងដែរ។

តារាចម្រៀងស្រី សន ផល្លីកា បានផុសឱ្យដឹងនៅក្នុងហ្វេសប៊ុកខ្លួនទាំងស្រុងដូច្នេះថា៖

«ទៅមើលឡានបីថៃ្ងជាប់គ្នា ហើយគាត់សួរថា ស្រលាញ់អាមួយណាខ្ញុំថា ហឹមស្រលាញ់ Mazda តែលុយមិនគ្រប់ក៏មកផ្ទះវិញ។ តែថៃ្ងមិញនាំទៅមើលទៀតថាបើលុយមិនគ្រប់កុំស្រលាញ់ ខ្ញុំក៏នៅស្ងៀម ហើយផុស Facebook ថាចង់ដូរឡាន គាត់ក៏បើកឃើញ គាត់និយាយថា ចឹងក៏ផុសដែរ តែស្រាប់តែមិនបានប៉ុន្មានម៉ោង លេងយកមកចឹងៗហ្មង បងមិនមែនអ្នកមាន តែអ្វីដែលអូនស្រលាញ់ បងនឹងខំរកលុយទិញឱ្យអូន អរគុណទោះវាមិនថៃ្លខ្លាំងកប់ពពក តែជារបស់ដែលខ្ញុំប្រាថ្នា គាត់ថាថ្លង់នឹងខ្ញុំរអ៊ូរាល់ថៃ្ងណាស់មិនទិញទេគឺមុខញ៉ុក»

នរណាមិនរំភើប បើសង្សារលេងសុទ្ធតែ ជូនកាដូជាឡានស៊េរីទំនើប ហើយយកមកចត Surprise ដាក់ដល់ខាងមុខផ្ទះបែបនេះ៕

ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖ 

រថយន្តម៉ាក Mazda ដែលចតនៅមុខផ្ទះកញ្ញា សន ផល្លីកា
កញ្ញា សន ផល្លីកា រំភើបចិត្តមិនស្ទើរទេពេលឃើញរថយន្តម៉ាក Mazda ចតនៅមុខផ្ទះដូច្នេះ
កញ្ញា សន ផល្លីកា
កញ្ញា សន ផល្លីកា
កញ្ញា សន ផល្លីកា
តារាចម្រៀង សន ផល្លីកា

ប្រភពអត្ថបទ៖ Khmerload


 កែសម្រួលដោយ៖ ម៉ាយធីវី

អត្ថបទទាក់ទង

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១