ក្រោយពីបែកធ្លាយរឿងស្នេហ៍ នាងខ្ញុង លេងមួយទំហឹងតែម្តង !

ថ្ងៃព្រហស្បតិ៍ 12 ខែតុលា 2017

ទំហំអក្សរ៖

បន្ទាប់ពី​ត្រូវ​មហាជន​ជ្រាប​កាន់តែច្បាស់​ពី​ទំនាក់ទំនង​ស្នេហា​ត្រឹម​ប្រារព្ធ​ពិធីសែនព្រេន​ធម្មតា និង ទទួល​ដឹងឮ​ពី​ចាស់ទុំ​ទាំងសងខាង​រវាង​តារា​កំប្លែង​ពូកែ​វោហារ អ្នកនាង ស្រែង សុ​កាន់​ដា ហៅ នាង ខ្ញុង ជាមួយ​នាយ កៃ​ដ ដែលជា​អ្នកសិល្បៈ​ដូចគ្នា អ្នក​ទាំងពីរ​ក៏​ព្រម​ទទួលយក និង ប្រើប្រាស់​ជីវិត​គូ​ដោយ​បើកចំហ​ប្រកបដោយ​សុភមង្គល ។​

​ជាក់ស្ដែង​ថ្មីៗ​នេះ ក្រោយពីរឿងរ៉ាវរបស់អ្នកទាំងពីរបានសាយភាយអស់ នាង ខ្ញុង បានលេងមួយទំហឹងតែម្តង ដោយនាងបាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន បង្ហាញ​ពី​ទំនាក់ទំនង​ស្នេហ៍​យ៉ាង​ស៊ីជម្រៅ​ជាមួយ​នាយ កៃ​ដ ដែលជា​គូស្នេហ៍ ធ្វើឱ្យ​មហាជន​ជាច្រើន ជាពិសេស​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក ព្រឺ​សម្បុរ​គ្រប់គ្នា​តែម្ដង ។​

អ្វីដែល​គួរឱ្យកត់សម្គាល់នោះគឺ រូបថត និង សារ​របស់​តារា​កំប្លែង​ប្រចាំ​ស្ថានីយទូរទស្សន៍ ស៊ីធីអ៊ិន នាង ខ្ញុង និង នាយ កៃ​ដ គឺ​ពោរពេញ​ទៅដោយ​ភាព​ផ្អែមល្ហែម​មិន​ចាញ់​គូស្នេហ៍​វ័យក្មេង​មួយចំនួន​ឡើយ ។ តាមរយៈ​រូបថត​ទាំងអស់នេះ ក៏បាន​បញ្ជាក់​យ៉ាងច្បាស់​ថា សិល្បករ​-​ការិនី​ទាំងពីរ​ដួង​នេះ ឈប់​បន្ត​មាន​ស្នេហា​លាក់លៀម​ភ្នែក​មហាជន​ទៀតហើយ ពោលគឺ​ព្រម​បើកចំហ​ពី​ទំនាក់ទំនង​ពិតប្រាកដ​ជាមួយគ្នា​ នៅ​ចំពោះមុខ​សាធារណជនទៀតផង ៕

ប្រភពអត្ថបទ៖ Pmhotnews


 កែសម្រួលដោយ៖ ម៉ាយធីវី

អត្ថបទទាក់ទង

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១