វីជេ រតនា ធ្វើឱ្យបុរសៗដែលមិនឃើញតម្លៃភរិយាភ្ញាក់ខ្លួន ព្រមជាមួយពាក្យសម្តីចាក់ដោតបេះដូង !

ថ្ងៃព្រហស្បតិ៍ 12 ខែតុលា 2017

ទំហំអក្សរ៖

ពេលនេះ វី​ជេ រតនា មាន​ក្រុមគ្រួសារ​មួយ​យ៉ាង​ពេញលេញ​នឹង​គេ​ហើយ បន្ទាប់ពី​ភរិយា​ជាទី​ស្រឡាញ់​របស់លោក សម្រាល​បានកូន​ប្រុស​ម្នាក់​ កាលពីពេល​ថ្មីៗ​នេះ ។ ក្រោយ​ពីទទួលបាន​សមាជិក​ថ្មី គេ​សង្កេតឃើញ វី​ជេ រតនា កាន់តែ​យកចិត្តទុកដាក់ ស្រឡាញ់​ថ្នាក់ថ្នម ដឹង​ពី​ទុក្ខ​ធុរៈ​សព្វគ្រប់​របស់​ភរិយា​ទ្វេ​ឡើង ។​

​ជាក់ស្ដែង​នៅមុននេះ វី​ជេ រតនា ស្រាប់តែ​ទម្លាយ​សារ​មួយ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​សារ​នោះ បាន​បង្ហាញ​អត្ថន័យ​ហាក់ដូចជា​បាន​ដាស់​ស្មារតី​បុរសៗ​ខិលខូច​មួយចំនួន ​ដែល​ចូលចិត្ត​មាន​ខាងក្រោយ​ចោល​ប្រពន្ធ​-​កូន បង្កឱ្យមាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​មហាជន ជាពិសេស​សុភាពនារី បាននាំគ្នា​គាំទ្រ​នូវ​សារ​របស់ វី​ជេ រតនា យ៉ាង​ផុសផុល ។

​ក្នុងនោះ សិល្បករ​រូបនេះ ក៏​ទទួលបាន​ការកោតសរសើ​រពីសំណាក់មហាជនថា ​ជា​ស្វាមី​ដ៏​ល្អ​មួយរូប ​ចំពោះ​ប្រពន្ធ និង កូន​ផងដែរ ៕

ប្រភពអត្ថបទ៖ Pmhotnews


 កែសម្រួលដោយ៖ ម៉ាយធីវី

អត្ថបទទាក់ទង

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១