• ទើបតែដឹងថា ទេព បូព្រឹក្ស មានស្នាមសាក់ត្រង់កន្លែងនេះ !

     ថ្ងៃពុធ 07 ខែមីនា 2018    6880 Views

    ទំហំអក្សរ៖

    ថ្មីៗ​នេះ​គេ​ទើប​កត់សម្គាល់​ឃើញថា នៅលើ​ស្មា​ខាងស្ដាំ​របស់​តារាចម្រៀង ទេព បូ​ព្រឹក្ស មាន​ស្នាម​សាក់​ដ៏​ស្រស់ស្អាត​មួយកន្លែង ដោយពេល​កន្លងមក គេ​ពុំ​ធ្លាប់​ចាប់អារម្មណ៍​ថា តារា​ស្រី​សិច​ស៊ី​ដួង​នេះ មាន​ស្នាម​សាក់​នៅត្រង់ចំណុច​នេះ​ទាល់តែសោះ ។

    ​ស្នាម​សាក់​របស់​តារាចម្រៀង​ស្រី​រូប​ស្រស់ ទេព បូ​ព្រឹក្ស ទើបតែ​ត្រូវគេ​ចាប់អារម្មណ៍​ឃើញច្បាស់​នៅពេលដែល​នាង​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​កាលពីពេល​ថ្មីៗ​នេះ ។ បើតាម​ការឱ្យ​ដឹង តារាចម្រៀង​ស្រី​កំពុង​ឡើង​កូដ​ខ្លាំង​រូបនេះ បាន​សាក់​រូប​នៅលើ​ស្មា​ស្ដាំ​នេះ​ជា​យូរណាស់​មកហើយ គ្រាន់តែ​កន្លងមក​នាង​ពុំបាន​បង្ហាញ​តែប៉ុណ្ណោះ ។​

    ​ទេព បូ​ព្រឹក្ស កាន់តែ​សិច​ស៊ី និង ស្រស់ស្អាត​គួរឱ្យ​ទាក់ទាញ​ទ្វេដង​ជាមួយនឹង​ស្នាម​សាក់​របស់​នាង ។ មួយរយៈ​ចុងក្រោយ​នេះ ទេព បូ​ព្រឹក្ស និង G-devith កាន់តែ​ស្និទ្ធស្នាល​នឹង​គ្នា​ធ្វើឱ្យ​មហាជន​កាន់តែ​សង្ស័យ​ទៅលើ​ទំនាក់ទំនង​ពួកគេ​ទាំងពីរ ។ បច្ចុប្បន្ន​តារាចម្រៀង​ប្រុស​-​ស្រី​មួយគូ​នេះ ក៏​កំពុង​មមាញឹក​ក្នុង​ការត្រៀម​បទ​ចម្រៀង​ថ្មីៗ​ដើម្បី​វាយលុក​ទីផ្សារ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​ផងដែរ ៕

    ​រូបភាព​៖ FB ទេព បូ​ព្រឹក្ស​

    ប្រភព៖ Popular


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី