• APPLE ត្រូវបង្ខំចិត្តដកកម្មវិធីមួយចំនួនចេញពី APP STORE

     ថ្ងៃពុធ 26 ខែកក្កដា 2017    3879 Views

    ទំហំអក្សរ៖

    ក្រុមហ៊ុន Apple ត្រូវបង្ខំចិត្តដកកម្មវិធីមួយចំនួនចេញពី App Store បន្ទាប់ពីត្រូវបានរកឃើញថា មានផ្ទុកកម្មវិធីដែលបង្កឲ្យមានការខាតបង់ដល់អ្នកប្រើប្រាស់។

     

     

    ក្រុមហ៊ុននេះបានបន្ទោសទៅលើបណ្តាក្រុមហ៊ុនអភិវឌ្ឍកម្មវិធីមួយចំនួនដែលបានប្រើប្រាស់កម្មវិធីកំណែក្លែងក្លាយដែលត្រូវបានដាក់បញ្ចូលទៅក្នុងគេហទំព័រចិន ដោយបង្កប់មកជាមួយនូវកម្មវិធីដែលអាចទទួលបានការគ្រប់គ្រងទាំងស្រុងទៅលើរាល់ឧបករណ៍ដែលដំណើរការកម្មវិធីទាំងនោះ។

    ក្រុមហ៊ុន Apple មិនបាននិយាយលម្អិតអំពីក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធទេ ប៉ុន្តែក្រុមហ៊ុន Tencent Ltd ដែលជាម្ចាស់សេវាបណ្តាញសង្គមដ៏ពេញនិយម WeChat
    បាននិយាយថា កម្មវិធីរបស់ពួកគេបានរងគ្រោះយ៉ាងខ្លាំង ហើយក្រុមហ៊ុនបានចេញកំណែថ្មីមួយទៀតហើយ បន្ទាប់ពីបានរកឃើញកូដដែលមានបញ្ហា។

    បណ្តាញផ្សព្វផ្សាយរបស់ប្រទេសចិនបានរាយការណ៍ថា ក្រុមហ៊ុនជាច្រើនផ្សេងទៀតក៏បានរងគ្រោះដែររួមទាំងធនាគារ ក្រុមហ៊ុនអាកាសចរណ៍ និងសេវាតន្រ្តីដ៏ពេញនិយមមួយផង៕

     

    ប្រែសម្រួល ៖ ហួរ សេងហួត


    ផ្សេងទៀត

     បញ្ចូលអត្ថបទ៖ ម៉ាយធីវី