• ប្រយុទ្ធស្លាប់​រស់​ជាមួយ​ពស់​ថ្លាន់​យក្ស​ប្រវែង ៧ម៉ែត្រ រហូត​ដេកពេទ្យ

    ថ្ងៃពុធ 04 ខែតុលា 2017

    ទំហំអក្សរ៖

    បុរស​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​ រស់​នៅ​ខេត្ត Riau តែង​តែ​​ប្រយុទ្ធ​តតាំង​​ជាមួយ​សត្វ​ចម្លែក​ៗ រហូត​ថ្មី​ៗ​នេះ​លោក​​​​បាន​សម្លាប់​ពស់​ថ្លាន់​​ប្រវែង​ជាង ៧​ម៉ែត្រ​ឯណោះ​។

    លោក Robert Nababan អាយុ ៣៧​ឆ្នាំ​ជា​អ្នក​ស្រុក​ Indagiri Hulu ​​បាន​ប្រយុទ្ធ​នឹង​សត្វ​ពស់​​​ថ្លាន់​យក្ស​អស់​​ជា​ច្រើន​នាទី។ ​ពេល​នេះ​លោក​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​​ក្នុង​សភាព​ខ្សោយ​អស់​កម្លាំង។

    លោក​បាន​រៀប​រាប់​ប្រាប់​ហេតុការណ៍​ថា ​ខ្លួន​កំពុង​បើក​បរ​ម៉ូតូ​ចេញ​ពី​​កន្លែង​ធ្វើ​ការ​ទៅ​ផ្ទះ​​តាម​ចម្ការ​​ដូង​ប្រេង​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ក៏​ប្រទះ​ឃើញ​មនុស្ស​ពីរ​នាក់​ចង់​ឆ្លង​​ផ្លូវ ប៉ុន្តែ​បាន​​ឈប់​នៅ​ត្រឹង ពេល​ឃើញ​ពស់​ថ្លាន់​ដេក​ក្រាប​កាត់​ផ្លូវ​មិន​ព្រម​ទៅ​ណា។

    លោក​​ព្យាយាម​​ចុះ​ចាប់​ពស់​ចេញ​​ពី​ផ្លូវ​ តែ​វា​​ក៏​ខាំ​ដៃ ​រួច​ក៏​ប្រយុទ្ធ​ត​តាំង​គ្នា​មួយ​សន្ទុះ រហូត​​ពស់​នោះ​ងាប់។ ​ក្រោយ​មក លោក​ទៅ​ប្រាប់​អ្នក​ភូមិ​ឲ្យ​​ទៅ​យក​ពស់​ទាំង​សភាព​ល្ហិតល្ហៃ ហើយ​​ក្រុម​គ្រួសារ​ក៏​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ។ ពស់​ថ្លាន់​យក្ស​បាន​ខាំ​ត្រូវ​ដៃ និង​ម្រាម​ដៃ​ឆ្វេង​ ធ្វើ​ឲ្យ​លោក​​អស់​កម្លាំង​យ៉ាង​ខ្លាំង​។

    គួរ​រម្លឹក​ថា កាល​ពី​ខែ​មិនា​កន្លង​ទៅ បុរស​ម្នាក់​រស់​នៅ​​ខេត្ត West Sulawesi ​ត្រូវ​បាន​ពស់​ថ្លាន់​​នៅ​ចម្ការ​ដូង​ប្រេង​លេប​ទាំង​មូល និង​ស្លាប់​ផង​ដែរ៕



    ប្រភព ៖ Sabay


     កែសម្រួលដោយ៖ ម៉ាយធីវី

    បន្ថែមទៀត