• តូតា បញ្ចេញរូបថតឈុតកូនក្រមុំ ធ្វើឱ្យប្រុសៗបាក់ចិត្តគរជើងគ្នា ព្រមជាមួយវីដេអូ

    ថ្ងៃអង្គារ 10 ខែតុលា 2017

    ទំហំអក្សរ៖

    មីៗនេះ ម៉ាក់ សែនសូនីតា ហៅ តូតា បានបង្ហោះវីដេអូបង្ហាញពីការស្លៀកពាក់ និង តុបតែងកាយធ្វើជាកូនក្រមុំក្នុងថ្ងៃរៀបការនៅក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុកដោយទទួលបានការសរសើរថា នាងពិតជាស្អាតអស់ទាស់ ។

    រូបភាព ១៦ ប៉ុស្តិ៍ និង វីដេអូចំនួន ៤ ឈុតដែលបង្ហាញពីការតុបតែង និង ស្លៀកពាក់ជាឈុតកូនក្រមុំក្នុងពេលរៀបអាពាហ៍ពិពាហ៍ដែលនោះ គឺជាការថតសម្រាប់ហាងសម្អាងការប៉ុណ្ណោះ ។

    តូតា មកទល់ពេលនេះនាងមិនទាន់បង្ហាញច្បាស់នៅឡើយទេថាគូស្នេហ៍នាងជាអ្នកណា ? ។

    តើចង់ដឹងថាការតុបតែងកាយនិងស្លៀកឈុតកូនក្រមុំរបស់ តូតា ស្អាតយ៉ាងណានោះ ? សូមនាំគ្នាតាមដានទស្សនាឃ្លីបវីដេអូខាងក្រោម ៕

     

    ប្រភពអត្ថបទ៖ Pmhotnews


     កែសម្រួលដោយ៖ ម៉ាយធីវី

    បន្ថែមទៀត