• ធ្លាប់តែ​ឃើញ ស៊ីន យូប៊ីន ស្លៀកឈុត​កូនក្រមុំ ដល់​ពេល​មក​ស្លៀកឯកសណ្ឋាន​​ជា​ប៉ូលិស ស្រស់ស្អាត​ម្យ៉ាង​ដែរតើ!

    ថ្ងៃអង្គារ 10 ខែតុលា 2017

    ទំហំអក្សរ៖

    (ភ្នំពេញ)៖ តារាសម្ដែងស្រីកំពុងទទួលបានប្រជាប្រិយភាព ពីទស្សនិកជន កញ្ញា ស៊ីន យូប៊ីន មួយរយៈនេះ គេសង្កេតឃើញថា កំពុងឡើងកូដខ្លាំងនៅក្នុងវិស័យសិល្បៈ នាងក្ដោបក្ដាប់បានតំណែងជាតួឯក នៅក្នុងខ្សែភាពយន្តខ្មែរ និងថតឈុតសម្លៀកបំពាក់ប្រពៃណី ឲ្យសម្អាងការផងដែរ។ ដោយឡែក ថ្មីៗនេះ នាងបានបង្ហោះរូបភាពចំនួន៣សន្លឹក នៅក្នុងប្រព័ន្ធហ្វេសប៊ុក ប៉ុន្តែការបង្ហាញខ្លួនលើកនេះ ពិតជាមានភាពខុសប្លែកពីការបង្ហាញខ្លួនលើកមុន ដោយសារតែនាងបានស្លៀកឈុតឯកសណ្ឋាន ជាមន្រ្តីប៉ូលិស ដែលមានភាពខុសប្លែក ពីពេលដែលនាងគ្រងឈុតកូនក្រមុំ។

    ជាមួយនឹងឯកសណ្ឋានជាសមត្ថកិច្ចប៉ូលិស កញ្ញា ស៊ីន យូប៊ីន ហាក់បីដូចជាក្លាយជានារីផ្សេង ខុសពីពេលដែលនាងគ្រងឈុតកូនក្រមុំ ដោយសារតែឯកសណ្ឋានប៉ូលីស បានបញ្ជាក់ពីភាពអង់អាច ក្លាហាន និងការការពារជាតិមាតុភូមិ ហើយនៅក្នុងនោះ ស៊ីន យូបីន កំពុងតែថតខ្សែភាពយន្តមួយ ដែលផលិតករតម្រូវឲ្យតួឯកស្រី ស្លៀកឯកសណ្ឋានបែបនេះ។

    គួររបញ្ជាក់ថា តារាសម្ដែង ស៊ីន យូប៊ីន សព្វថ្ងៃនេះ កំពុងតែមានការមមាញឹកខ្លាំង ជាពិសេសកាន់កាប់បានថតស្ប៉ត ពាណិជកម្មឲ្យក្រុមហ៊ុនធំៗជាច្រើន បើទោះបីជាមានការមមាញឹកយ៉ាងណា នាងនៅតែអាចថែរក្សាសម្រស់ ឲ្យនៅស្អាតដដែល ហើយមានមហាជន សរសើរមិនដាច់ពីមាត់ថា ស៊ីន យូប៊ីន នៅតែស្រស់ស្អាត ទោះជាមិនផាត់មុខ លាបម្សៅ ក៏នៅតែស្អាត សម្រស់ក្មេងជាងវ័យ មិនប្រែប្រួលឡើយ៕

    កញ្ញា ស៊ីន យូប៊ីន គ្រង​​ឯកសណ្ឋាន​​ជា​ប៉ូលិស
    កញ្ញា ស៊ីន យូប៊ីន គ្រង​​ឯកសណ្ឋាន​​ជា​ប៉ូលិស
    កញ្ញា ស៊ីន យូប៊ីន គ្រង​​ឯកសណ្ឋាន​​ជា​ប៉ូលិស
    កញ្ញា ស៊ីន យូប៊ីន
    កញ្ញា ស៊ីន យូប៊ីន
    កញ្ញា ស៊ីន យូប៊ីន
    កញ្ញា ស៊ីន យូប៊ីន

    ប្រភព : Khmertalking


     កែសម្រួលដោយ៖ ម៉ាយធីវី

    បន្ថែមទៀត