• ស្វែង សុជាតា ថតរូបថ្ងៃចេញព្រះវស្សា ស្រាប់តែមានរឿងចម្លែកមួយកើតឡើង ធ្វើឱ្យកក្រើកពេញហ្វេសប៊ុក!

    ថ្ងៃពុធ 11 ខែតុលា 2017

    ទំហំអក្សរ៖

    តារា​សម្ដែង​ជើងចាស់ ស្វែង សុជាតា បន្ទាប់ពី​ចូលរួម​សម្ដែង​ជា​តួអង្គ​សំខាន់​ក្នុង​រឿង «​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» របស់​អ្នកស្រី Angelina Jolie រួចមក បាន​ហក់​ឡើង​ប្រជាប្រិយភាព​កាន់តែខ្លាំង​រហូត​ទទួលបាន​ពាន​តារា​សម្ដែង​ឆ្នើម​ប្រចាំឆ្នាំ ២០១៧ ថែមទៀត ។​

    ដោយឡែក ខណៈ​អាជីព​សិល្បៈ​កំពុងតែ​រលូន ស្វែង សុជាតា នៅតែ​ស្លៀកពាក់​ស​ សុំ​សីល​ សន្សំ​កុសល​ដដែល បន្ទាប់ពី​សះស្បើយ ​ពី​ជំងឺ​ដ៏​កាច​សាហាវ នោះមក ។ ជាក់ស្ដែង តារា​សម្ដែង​ជើងចាស់​រូបនេះ បាន​បង្ហោះ​រូបថត​កំពុង​ទទួលទាន​អាហារ​នៅ​ក្នុងទីវ​ត្ត​អារាមមួយ ក្នុង​ថ្ងៃ​ចេញ​ព្រះវស្សា​ ដែល​ទើប​កន្លងផុតទៅ​ថ្មីៗ​នេះ បានធ្វើឱ្យ​ទស្សនិកជន​កោតសរសើ​រ​យ៉ាងខ្លាំង ។​

    ​យ៉ាងណាមិញ នៅក្នុង​រូបថត​ដែល​អ្នកនាង ស្វែង សុជាតា បង្ហោះ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ​ដែល​បាន​ថត​នៅ​ថ្ងៃ​ចេញ​ព្រះវស្សា​នោះ បែរជា​មានរឿង​ចម្លែក​នឹកស្មាន​មិន​ដល់​កើតឡើង​ទៅវិញ ពោលគឺ​ក្នុងចំណោម​រូបថត​ជាច្រើន មានតែ​រូប​មួយ​សន្លឹក​ប៉ុណ្ណោះ ដែលមាន​រូប​ចម្លែក​មួយ​នៅលើ​ថ្ងាស​ខាងស្ដាំ​របស់​តារា​សម្ដែង​រូបនេះ បង្កឱ្យមាន​ការចាប់អារម្មណ៍​កាន់តែខ្លាំង ។​

    ដោយ​សារភាព​ងឿងឆ្ងល់ អ្នកនាង ស្វែង សុជាតា ក៏បាន​សុំ​យោបល់​ពី​អ្នកគាំទ្រ​របស់ខ្លួន​ឱ្យជួយ​វិភាគ​ទៅលើ​រូបនេះ​តែម្ដង ។ នេះ​ពិតជា​រឿង​មួយ​មិនគួរ​ឱ្យ​ជឿ​ទាល់តែសោះ លុះត្រាតែ​ជួប​ផ្ទាល់​ទើប​ដឹង ៕

    ប្រភពអត្ថបទ៖ Pmhotnews


     កែសម្រួលដោយ៖ ម៉ាយធីវី

    បន្ថែមទៀត