សាយ រតនៈ ប្រកាសដំណឹងល្អដល់ក្រុមគ្រួសារអតីតពិធីករ អ៊ិត សេដ្ឋា! (មានវីដេអូ)

ថ្ងៃសុក្រ 13 ខែតុលា 2017

ទំហំអក្សរ៖

បន្ទាប់ពី​អតីត​ពិធីករ​ជើងចាស់ លោក អ៊ិត សេដ្ឋា ទទួលមរណភាព​កាលពី​ដើមខែ មិថុនា កន្លងទៅ គេ​ឃើញ​ក្រុមការងារ CBS បាន​ខ្នះខ្នែង​ជួយ​ជ្រោមជ្រែង​ចាត់ចែង​រៀបរាប់​ពិធី​បុណ្យសព និង បាន​អំពាវនាវ​ដល់​សប្បុរស​ជន​ទាំង​ក្នុង និង ក្រៅប្រទេស​ឱ្យជួយ​ជា​ថវិកា និង កម្លាំងចិត្ត​ដល់​កូនៗ​កំព្រា ម្ដាយ​ចាស់ជរា រហូត​ទិញ​បាន​ផ្ទះមួយ​ល្វែង​ឱ្យ​ក្រុមគ្រួសារ​អតីត​ពិធីករ​ជើងចាស់​ខាងលើ ដែលជា​បំណងប្រាថ្នា​ចុងក្រោយ​ទាល់តែ​បានសម្រេច ។​

​មកទល់ពេលនេះ ក្រុមការងារ CBS នៅតែ​យកចិត្តទុកដាក់​ចំពោះ​ក្រុមគ្រួសារ​អតីត​ពិធីករ​ខាងលើ ជាពិសេស ពិធីករ​រូបរាង​សង្ហា សាយ រតនៈ តែងតែ​បង្ហាញ​វត្តមាន​សួរ​ទុក្ខ​ម្ដាយ​ចាស់ជរា និង កូនៗ​កំព្រា​ទាំង ៣ ជារឿយៗ ។ ជាក់ស្ដែង​ដូចជា​មួយរយៈ​មុន ពិធីករ សាយ រតនៈ ទើបតែ​យកនំ​ខេ​ក​ទៅ​ពញ្ញាក់​អារម្មណ៍​កូនប្រុស​លោក អ៊ិត សេដ្ឋា ក្នុង​ថ្ងៃ​ខួបកំណើត​ដល់​គេហដ្ឋាន​ថ្មី​របស់​ពួកគេ ។​

​មិនតែប៉ុណ្ណោះ នៅមុននេះ សាយ រតនៈ ក៏បាន​ឆ្លៀតពេល​សម្រាក​ពី​ការងារ​ទៅសួរសុខទុក្ខ​ម្ដាយ​លោក អ៊ិត សេដ្ឋា ថែមទាំង​បានប្រកាស​ដំណឹង​ពិសេស​មួយទៀត​ដល់​សាធារណជន​ផងដែរ​គឺ ក្រុមការងារ CBS នឹង​រៀបចំ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​ដល់​គ្រួសារ​លោក អ៊ិត សេដ្ឋា ក្នុង​កំឡុង​ខែ តុលា ឆ្នាំ ២០១៧ ឆាប់ៗ​ខាងមុខនេះ ។

លោក សាយ រតនៈ បាន​រៀបរាប់​លើ​ហ្វេ​ស​ប៊ុ​កថា «​ឆ្លៀតពេល​ពី​ការងារ មក​សួរសុខទុក្ខ​អ្នក​ម្តាយ និង ពិភាក្សា​អំពី​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​ដែល​ក្រុមការងារ CBS នឹង​រៀបចំ​ធ្វើ​ជូន​ក្នុងពេល​ឆាប់ៗ​នេះ​! អរគុណ​ច្រើន​ដល់​បងប្អូន​មហាជន​ខ្មែរ​ទាំងអស់​ដែល​បាន​ជួយ​ដល់​គ្រួសារ​បងប្រុស អ៊ិត សេដ្ឋា​! សូម​បងប្អូន​ជួបតែ​សេចក្តីសុខ និង សំណាងល្អ​គ្រប់ៗ​គ្នា​» ៕

ប្រភពអត្ថបទ៖ Pmhotnews


 កែសម្រួលដោយ៖ ម៉ាយធីវី

បន្ថែមទៀត

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង ២

  • ពាណិជ្ជកម្មទំព័រមុខក្រោមគេខាងឆ្វេង​ ១